ថ្ងៃ​នេះ គឺ​ជា​ខួប ៥០​ឆ្នាំ នៃ​ការ​បង្កើត​ម៉ាស៊ីន ATM

  • 2017-06-27 04:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាស៊ីន ATM ដំបូង ត្រូវ​បាន​ទទួល​ស្គាល់​ផ្លូវការ នៅ​ថ្ងៃ​ទី២៧ មិថុនា ១៩៦៧ ដែល​ប្រើប្រាស់​ដោយ​ធនាគារ​អង់គ្លេស Barclays Bank នៅ​ក្រុង Enfield របស់​ចក្រភព​អង់គ្លេស។ ម៉ាស៊ីន ATM នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​វិស្វករ ដែល​ដឹកនាំ​ដោយ​លោក John Shepherd-Barron។

ទូរ ATM របស់​ធនាគារ​អង់គ្លេស Barclays Bank
សម្រាប់​ដំណើរការ​ដំបូង ម៉ាស៊ីន​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជាមួយ​នឹង​ការ​ដោត​បញ្ចូល​ក្រដាស​សែក ដែល​ចេញ​ដោយ​ធនាគារ ដោយ​មាន​សារធាតុ​កាបូន ដែល​អាច​ឲ្យ​ម៉ាស៊ីន​ស្គាល់ និង​ធានា​ពី​សុវត្ថិភាព​បាន​។ ក្រោយ​មក​ទៀត ម៉ាស៊ីន ATM នេះ ត្រូវ​បាន​ដំណើរការ​ដោយ​កាត ដែល​មាន​លេខ​សម្គាល់​ចំនួន ៦​ខ្ទង់។ បន្ទាប់​មក​ទៀត ការប្រើប្រាស់​ម៉ាស៊ីន ATM នេះ បាន​រីករាលដាល​ដល់​សហរដ្ឋអាមេរិក អឺរ៉ុប និង​ជប៉ុន។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន មាន​ទូរ ATM ប្រមាណ ៣​លាន​គ្រឿង នៅ​ទូទាំង​ពិភពលោក ហើយ​ប្រទេស​ដែល​មានការ​ប្រើប្រាស់​​ទូរ ATM ច្រើន​ជាងគេ គឺ សហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និង​ជប៉ុន៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;