Note 7 ត្រៀមដាក់លក់ជាថ្មីម្ដងទៀត នៅសប្ដាហ៍ក្រោយ
- 2017-06-28 02:27:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Note 7 ត្រៀមដាក់លក់ជាថ្មីម្ដងទៀត នៅសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
បន្ទាប់ពីមានបញ្ហាថ្មកាលពីឆ្នាំមុន និងបានបញ្ឈប់ការលក់ Galaxy Note 7 នឹងត្រូវចេញលក់ជាថ្មីម្ដងទៀត នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal។
Note 7 នឹងត្រូវប្ដូរឈ្មោះជា Note 7 FE ហើយការដាក់លក់ថ្មីនេះធ្វើឡើងនៅតែក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ ក្នុងតម្លៃប្រមាណជា ៧០០ដុល្លារ។ ចំណែកឯ ចំនួនលក់ Note 7 FE នឹងមានមិនច្រើនជាង ៤០ម៉ឺនគ្រឿងឡើយ។ ក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ថា ប្រទេសដទៃទៀត នឹងអាចដាក់លក់ Note 7 FE ឬក៏យ៉ាងណានោះទេ៕