ការ​ឲ្យ​ ប៉ាក់គីអៅ​ចាញ់ រង​ការ​រិះគន់​លើ​បណ្ដាញ​សង្គម

  • 2017-07-03 07:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាច្រើន​នាក់​ជុំវិញ​ពិភពលោក បាន​បង្ហាញ​ការ​ពុំ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​សម្រច ក្នុង​ការ​ប្រកួត​រវាង​ស្ដេច​ប្រដាល់​ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ ជាមួយ Jeff Horn កាលពី​ម្សិលមិញ។

Jeff Horn ធ្វើ​បាន​ល្អ​នៅ​ប៉ុន្មាន​ទឹក​ដំបូង​ ប៉ុន្តែ​គេ​បាន​ធ្លាក់​កម្លាំង​នៅ​ជិត​ទឹក​ចុងក្រោយ។ លើស​ពី​នេះ ប៉ាក់គីអៅ បាន​វាយ​កីឡាករ​អូស្ត្រាលី​ខាងលើ រហូត​អាជ្ញាកណ្ដាល​ស្ទើរ​តែ​បញ្ឈប់​ការ​ប្រកួត ក្នុង​ទឹក​ទី១០។

ទាក់ទង​បញ្ហា​នេះ ម្ចាស់​មេដាយ​មាស​អូឡាំពិក Lennox Lewis បាន​បង្ហាញ​ក្នុង​បណ្ដាញ​សង្គម Twitter ថា Jeff Horn ពិតជា​ធ្វើ​បាន​ល្អ​គួរ​ឲ្យ​សរសើរ តែ​ខ្លួន​សឹង​តែ​ពុំ​ជឿ​ថា រូបគេ​អាច​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ។

ចំណែក អ្នក​អត្ថាធិប្បាយ​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Teddy Atlas បាន​យល់ឃើញ​ថា ប៉ាក់គីអៅ​ ទើប​សក្ដិសម​ជា​អ្នក​ឈ្នះ ព្រោះ​បាន​វាយ​ចូល​ច្រើន​ជាង​គូប្រកួត​របស់​ខ្លួន។ រូប​លោក​ក៏​បាន​ហៅ​កីឡា​ប្រដាល់​ថា ជា​ប្រភេទ​កីឡា​ពុក​រលួយ ផង​ដែរ។

អត្តពលិក​ល្បីៗ​ជាច្រើន​រូប​ទៀត ដូចជា Deion Sanders និង Aaron Rodgers របស់​កីឡា​បាល់អោប NFL ព្រម​ទាំង​កីឡាករ​ឆ្នើម Damian Lillard របស់​កីឡា​បាល់បោះ NBA សហរដ្ឋ​អាមេរិក​ ក៏​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​លទ្ធផល​សម្រេច​នេះ​ផងដែរ។

គួរ​រម្លឹក​ថា អាជ្ញា​កណ្ដាល​ទាំង ៣រូប បាន​សម្រេច​ឲ្យ​កីឡាករ​ម្ចាស់​ផ្ទះ​អូស្ត្រាលី Jeff Horn ឈ្នះ​លើ ប៉ាក់គីអៅ ជា​ឯកច្ឆន្ទ​លើ​អ្នក​ប្រដាល់​អាស៊ី ម៉ានី ប៉ាក់គីអៅ ​ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់ WBO World Welterweight ៕

ប្រភព៖ ABC.net ប្រែ​សម្រួល៖ លាភ.

;