តោះ​មក​រៀន​បង្កើត​គណនី Gmail និង Play Store ដោយ​ខ្លួន​ឯង

  • 2017-07-04 03:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ជា​ច្រើន​នៅ​មិន​ទាន់​ចេះ​ពី​វិធី​បង្កើត​គណនី Gmail និង Play Store នោះ​ទេ។ គណនី​ទាំង ២ យើង​អាច​ប្រើប្រាស់​រួម​បាន ប៉ុន្តែ​មុខងារ​ប្រើប្រាស់​របស់​វា​មាន​លក្ខណៈ​ខុស​គ្នា។

+វិធី​បង្កើត Gmail និង​គណនី Play Store:

.បើក Browser ណា​មួយ លើ​ស្មាតហ្វូន រួច​ចូល​ទៅ​កាន់​គេហទំព័រ Gmail.com

. ចុច​យក​ពាក្យ​បង្កើត​គណនី (Create Account)

.ធ្វើ​ការ​បំពេញ​លក្ខខណ្ឌ​តាម​ជំហាន​នីមួយៗ (បញ្ជាក់: ចំពោះ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត, គណនី Email ជំនួយ, លេខ​ទូរសព្ទ, ថ្ងៃ​ខែ​ឆ្នាំ​បង្កើត អ្នក​ត្រូវ​ចងចាំ​ ព្រោះ​នៅ​ថ្ងៃ​ក្រោយ​ងាយស្រួល​ដោះស្រាយ​បើ​មាន​បញ្ហា Error ផ្សេងៗ)

.ចុច Next Step > អូស​មក​ក្រោម​យក​ពាក្យ Agree

.ក្រោយ​លោត​ចេញ​ផ្ទាំង​ស្វាគមន៍​ឫ Welcome មាន​ន័យ​ថា​អ្នក​ទទួល​បាន​ជោគជ័យ

ក្រោយ​មក​នៅ​ពេល​អ្នក​ប្រើ Android ចង់​ប្រើប្រាស់​កម្មវិធី Play Store ប៉ុន្តែ​វា​ទាមទារ​គណនី អ្នក​គ្រាន់​តែ​បញ្ចូល​គណនី Gmail ដែល​អ្នក​បាន​បង្កើត​ខាង​លើ​ហើយ​ជា​ការ​ស្រេច៕

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី
;