អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បង្ហាញ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន

  • 2017-07-05 06:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កំណត់​ថ្លៃ​សេវា​ធ្វើ​លិខិត​ឆ្លងដែន​ធម្មតា ១ក្បាល តម្លៃ ១០០​ដុល្លារ សម្រាប់​រយៈពេល ២០​ថ្ងៃ តម្លៃ ១៥០​ដុល្លារ (១០ថ្ងៃ) និង​តម្លៃ ២០០​ដុល្លារ (១ថ្ងៃ)។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម កាលពី​ថ្ងៃទី៤​កក្កដា។

អគ្គនាយកដ្ឋាន​នេះ បន្ថែម​ថា ចំពោះ​ពលករ​ទៅ​បំពេញ​ការងារ​ស្របច្បាប់​នៅក្រៅ​ប្រទេស តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នោះ ការផ្តល់​លិខិត​ធ្វើ​ដំណើរ ត្រូវផ្តល់​ដោយ​ឥតគិតថ្លៃ ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ។

ការជូន​ដំណឹង​នេះ គឺ​ដើម្បី​ជៀសវាង​ការ​ឆ្លៀត​ឱកាស​យក​កម្រៃ​សេវា​លើសការ​កំណត់ ពី​សំណាក់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ឬ​មេខ្យល់ ឬ​អ្នក​រត់ការ​យក​កម្រៃ​ជើងសារ៕

សូមអានសេចក្តី​ប្រកាស​ព័ត៌មានខាងក្រោមនេះ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;