បន្តិចទៀត អ្នកនឹងឃើញផ្ទាំងពាណិជ្ជកម្មនៅលើ FB Messenger
- 2017-07-12 02:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តិចទៀត អ្នកនឹងឃើញផ្ទាំងពាណិជ្ជកម្មនៅលើ FB Messenger
ចន្លោះមិនឃើញ
នៅអ្នកពេលប្រើប្រាស់ Facebook អ្នកនឹងឃើញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនានានៅលើបណ្ដាញសង្គមយក្សមួយនេះ។ មិនខុសពី Facebook នៅលើ Messenger ក៏នឹងដាក់បញ្ចូលនូវផ្ទាំងពាណិជ្ជកម្មផងដែរ នាពេលឆាប់ៗខាងមុខ។
ពាណិជ្ជកម្ម នឹងផុសឡើងនៅក្នុង Home Screen នៃកម្មវិធី Messenger (ដូចក្នុងរូបខាងលើ)។ ក្រុមហ៊ុន Facebook បញ្ជាក់ថា គ្រប់អ្នកប្រើប្រាស់ទូទាំងពិភពលោក នឹងមើលឃើញប្រភេទផ្ទាំងពាណិជ្ជកម្មថ្មី ក្នុងរយៈពេល ២ ទៅ ៣សប្ដាហ៍ខាងមុខ រហូតដល់ចុងឆ្នាំ២០១៧ នេះ ទៅតាមប្រទេសដែលអ្នកកំពុងរស់នៅ។ គួរបញ្ជាក់ថា ការដាក់ឲ្យមានពាណិជ្ជកម្មនៅលើ Messenger បានធ្វើការតេស្តសាកល្បងរួចមកហើយ កាលពីខែមករាកន្លងទៅ ប៉ុន្តែធ្វើឡើងនៅតែក្នុងប្រទេសអូស្ត្រាលី និងថៃ ប៉ុណ្ណោះ៕