៧ ចំណុច​​ច្បាស់​ភ្នែក​​​លែង​សង្ស័យ​ឆ្នាំង​សាក​ iPhone ពិត​ ឬក្លែងក្លាយ

  • 2017-07-14 04:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ដែល ​កំពុង​ពិចារណា​ទិញ iPhone មួយ​ទឹក​ភាគ​ច្រើន​មាន​ការ​ភ័យខ្លាច​និង​គិត​ថា​គ្រឿង​ដែល​ភ្ជាប់​មក​ជាមួយ iPhone មួយ​ទឹក​ចង់​ទិញ​នោះ​ភាគ​ច្រើន​ជា​ផលិតផល​ក្លែងក្លាយ។

លោក​ ជី រ៉ាឌី អ្នក​ជំនាញ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ ការ​ពិតសព្វ​ថ្ងៃការ​ទិញ​​ iPhone មួយ​ទឹក​ភាគ​ច្រើន​​អាច​ជួប​របស់​ពិត​ ឬ ​ក្លែង​ក្លាយ​ដូចជា សម្បក ឆ្នាំង​សាក ឬ​កាស​​ជា​ដើម។ អីចឹង​ដើម្បី​ចៀសវាង​ទិញ​ iPhone ប៉ះ​​ចំឆ្នាំង​សាក​ក្លែងក្លាយ​លោកណែនាំ​វិធីសាស្ត្រ​ក្នុង​ការ​ចំណាំ​ឆ្នាំង​សាក iPhone ពិត​ឬ​ក្លែងក្លាយ​មក​បង្ហាញ​ជូន​ខាង​ក្រោម៖

សម្រាប់ ឆ្នាំង​សាក​មាន​ជើង​ ២

. រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​អក្សរ​ដែល​បោះពុម្ព​នៅ​លើ​ឆ្នាំង​សាក​ពិត​គឺ​មិន​សូវ​ច្បាស់​និង​ពិបាក​អាន។ ចំណែក​រូប​ខាង​ស្ដាំ​គឺ​ក្លែងក្លាយ​​ព្រោះ​អក្សរ​ច្បាស់ ​និង​អាច​អាន​បាន​យ៉ាង​រលូន​តែ​អក្ខរាវិរុទ្ធ​ភាគ​ច្រើន​សរសេរ​ខុស។ ឧទាហរណ៍​នៅ​ក្នុង​រូបភាព​ខាង​លើ​ដូច​ជា​ពាក្យ (Designd) និង (Equipment) ជាដើម។

. ឆ្នាំង​សាក​ពិត​នៅ​រូប​ឆ្វេង​អាច​ដាក់​បញ្ឈរ​បាន។ ចំណែក​របស់​ក្លែងក្លាយ​រូប​ខាង​ស្កាំ​មិន​អាច​ដាក់​បញ្ឈរ​បាន​នោះ​ទេ។

. រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​រន្ធ​សម្រាប់​ដោត​ខ្សែ USB ផ្សំ​ឡើង​ពី​ដែក​ហើយ​មាន pin ពីរ​ដែល​មាន​ រូបរាង​ទ្រវែង​និង​ចុង​ស្រួច​រាង​ត្រីកោណ។ ចំណែក​រូប​ខាង​ស្ដាំ​​គឺ​ក្លែងក្លាយ​ព្រោះ​ pin ទាំងពីរ​​មាន​កម្រាស់​ស្ដើង​និង​ចុង​ស្រួច​រាង​មូល។

. រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​វា​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​រាង​ចតុកោណ​នៅ ​ក្នុង​ស្រទាប់​ដែក​ដែល​ក្រាល​នៅ​ផ្ទៃ​ខាង​ក្នុង​នៃ​រន្ធ​សម្រាប់​ដោត​ខ្សែ USB។ ចំណែក​ឆ្នាំង​សាក​ក្លែងក្លាយ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​រាង​​បណ្ដោយ​ទ្រវែង។

សម្រាប់​ឆ្នាំង​សាក​មាន​ជើង​ ៣

. ​ប្រិយមិត្ត​អាច​សំគាល់​ថា​ពិត​ ឬ ​ក្លែង​ក្លាយ​តាម​រយៈ​ការ​មើល​ទៅ​ក្នុង​រន្ធ USB គឺ​មាន​លេខ​សំគាល់​ IMIE។ ចំណែក​ឆ្នាំង​សាក​ក្លែង​ក្លាយ​គឺ​មិន​មាន​លេខ​ IMIE អ្វី​នោះ​ទេ។

សម្រាប់​ការ​មើល​ ខ្សែ​ពិត​ ឬ ​ក្លែង​ក្លាយ

. ​ប្រិយមិត្ត​ចង់​ដឹង​ខ្សែ​សាក​ក្លែង​ក្លាយ​ឬ ពិត​គឺ​គ្រាន់​តែ​ពិនិត្យ​មើល​ទៅ​ផ្នែក​ខាង​រន្ធ​រាង​ចតុកោណ​នៅ ​ក្នុង​ស្រទាប់​ដែក​ដែល​ក្រាល​នៅ​ផ្ទៃ​ខាង​ក្នុង​មាន​ពណ៌​ទង់​ដែង។ ម្យ៉ាង​ទៀត​ខ្សែ​ពិត​គឺ​មាន​លក្ខណៈ​ទន់​ ហើយ​ពេល​ពុះ​ជា​ចម្រៀក​គឺ​មាន​ស្រោប​ជ័រ​អ៊ីសូឡង់​មួយ​តង់​ហើយ​ខ្សែ​ភ្លើង។​​​​

. ផ្នែក​ក្បាល​ដោត​ទៅ​ iPhone គឺ​មើល​លើ​ថា​មាន​ពន្លឺ​ចាំង​គឺ​ក្លែង​ក្លាយ ចំណែក​ពិត​គឺ​មាន​លក្ខណៈ​ស្រអាប់​ជាង​របស់​ក្លែង​ក្លាយ (មើល​រូប)

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី
;