កម្ពុជា ឈ្នះ​មេដាយ​១៤​គ្រឿង​ពី​ការ​ប្រកួត​វិទ្យាសាស្ត្រ​មួយ​នៅ​វៀតណាម

  • 2017-07-15 04:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្ស​តំណាង​កម្ពុជា បាន​ឈ្នះ​មេដាយ​ចំនួន ១៤​គ្រឿង ​ក្នុង​នោះ​មាន មាស ១គ្រឿង ​ប្រាក់ ១០​គ្រឿង និង សំរឹទ្ធ ៣​គ្រឿង ពី​ការ​ប្រកួតប្រជែង​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​អាស៊ាន​បូក​បី លើក​ទី៦ (6th ASEAN Plus Three Junior Science Odyssey – APT JSO) ​សម្រាប់​សិស្ស​អាយុ​ពី ១៣ ដល់ ១៥ឆ្នាំ លើ​ប្រធាន​បទ «ថាមពល​កើត​ឡើង​វិញ​សម្រាប់​ទ្រទ្រង់​ជីវិត» នៅ​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី១០ ដល់ ១៥ ខែ​កក្កដា ឆ្នាំ​២០១៧។

ក្រុមសិស្សកម្ពុជា

ការ​ប្រកួត​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម ដើម្បី​អបអរ​ខួប​ទី​៥០ឆ្នាំ​នៃ​ការ​បង្កើត​ឡើង​នៃ​អាស៊ាន។ ​សិស្ស​មកពី​ប្រទេស​អាស៊ាន​បូក​បី ចំនួន ១២០​រូប បាន​ចូលរួម​ប្រកួត ​ក្នុង​នោះ​មាន​សិស្ស​មកពី​ស៊ុយអែត និង​តៃវ៉ាន់ ផង​ដែរ​ក្នុង​នាម​ជា​ភ្ញៀវ។

​ព្រឹត្តិការណ៍​ដែល​រៀបចំ​តាំង​ពី​ឆ្នាំ​២០១២​នេះ មាន​ការ​ប្រកួត​ដូចជា​ការ​បង្ហាញ​ជា Poster និង ការ​ប្រកួត​ប្រជែង​ជំនាញ​ពិសោធន៍​ជាដើម៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;