ទិញ​សំបុត្រ​ទស្សនា U23 ជា​កញ្ចប់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មិន​ធ្លាប់​មាន

  • 2017-07-17 07:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តម្លៃ​សំបុត្រ​សម្រាប់​ទស្សនា​ការ​ប្រកួត​វគ្គ​ជម្រុះ ពាន​រង្វាន់ AFC U23 Championship ត្រូវ​បាន​ចែក​ជា​ពីរ​ប្រភេទ​ដដែល។ តម្លៃ​ប្រភេទ​មួយ គឺ ១ម៉ឺនរៀល និង​ប្រភេទ​ពីរ តម្លៃ ៥​ពាន់​រៀល។

ក្រុម U23 កម្ពុជា
ចំពោះ​ការ​ជាវ​សំបុត្រ​ទស្សនា​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១៩ និង ២១ ​កក្កដា នឹង​ទទួល​បាន​សំបុត្រ​ទស្សនា​ការ​ប្រកួត​នៅ​ថ្ងៃ​ទី២៣ ​កក្កដា ឆ្នាំ​២០១៧ ដោយ​ឥត​គិត​ថ្លៃ។ [ក្រុម U23 កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ចិន, ជប៉ុន និង ហ្វីលីពីន](http://kleykley.sabay.com.kh/article/952916)។

សំបុត្រ មាន​លក់​ចាប់​ពី​ថ្ងៃ​ទី១៣ កក្កដា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់​ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;