ផ្លែ​ស្វាយ​កម្ពុជា មាន​ទីផ្សារ​ក្រៅ​ប្រទេស​មួយ​ទៀត​ហើយ

  • 2017-07-19 02:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Beketzhan Zhumakhanov ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន​ប្រចាំ​នៅ​កម្ពុជា ឡាវ និង​វៀតណាម បាន​បញ្ជាក់​ថា កាហ្សាក់ស្ថាន​មាន​បំណង​នាំ​ផ្លែ​ស្វាយ និង​ដំណាំ​ផ្សេង​ទៀត​ពី​កម្ពុជា។ ការ​បញ្ជាក់​របស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី១៨ កក្កដា ម្សិលមិញ អំឡុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​ទីស្ដីការ​ក្រសួង។

ក្រៅ​ពី​នេះ លោក​អគ្គរដ្ឋទូត ក៏​ចង់​ស្វែង​យល់​ពី​ការ​ស្នើ​សុំ​វិញ្ញាបនបត្រ​ក្នុង​ការ​នាំចូល​សាច់​សត្វ មក​កម្ពុជា​ផង​ដែរ។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ឯក​អគ្គ​រដ្ឋ​ទូត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មធ្យោបាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ប្រើប្រាស់​រយៈពេល​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ត្រូវ​ឆ្លងកាត់​កំពង់ផែ​ប្រទេស​ចិន៕

ជំនួបរវាង​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ និង​មលោក Beketzhan Zhumakhanov ឯក​អគ្គ​រដ្ឋ​ទូត​​​កាហ្សាក់ស្ថាន

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;