Mourinho ថា​អត់​ចាប់​អារម្មណ៍ រឿង ​Morata ផ្ទេរ​ទៅ ​Chelsea

  • 2017-07-20 08:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់​ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Machester United បាន​បង្ហាញ​ការ​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Alvaro Morata របស់​ក្រុម​តោ​ខៀវ Chelsea ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សហរដ្ឋ​អាមេរិក អំឡុង​ពេល​ Pre-season មុន​ប៉ះ​ក្រុម Manchester City នៅ​ថ្ងៃ​ស្អែក​។

«ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល Chelsea កំពុង​ធ្វើ​នោះ​ទេ... ខ្ញុំ​ដឹង​ថា​ពួកគេ​នឹង​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់ ហើយ​ពួកគេ​បាន​ទិញ Alavro (Morata) ដែល​ជា​កីឡាករ​សក្ដិសម​សម្រាប់​ពួកគេ»។ នេះ​ជា​សម្ដី​របស់​លោក Jose Mourinho អ្នក​ចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម។

Man United ទើបតែ​ទិញ​ខ្សែ​ប្រយុទ្ធ Romelu Lukaku ពី Everton ក្នុង​តម្លៃ ៧៥​លាន​ផោន ខណៈ Chelsea ដែល​ធ្លាប់​ចាប់​អារម្មណ៍​លើ Lukaku ដែរ​នោះ ក៏​បាន​ប្រកាស​ទិញ​បាន Morata ដែល​ជា​គោលដៅ​របស់ Man Utd ពី Real Madrid កាលពី​យប់មិញ ក្នុង​តម្លៃ​ប្រមាណ​ជា ៦០​លាន​ផោន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;