តារា​ចម្រៀង​អាមេរិក​ដ៏​ល្បី​ម្នាក់ ចង ក ធ្វើ​អត្តឃាត ស្លាប់​ក្នុង​វ័យ​៤១​ឆ្នាំ

  • 2017-07-21 01:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Chester Bennington ដែល​ជា​តារា​ចម្រៀង​ល្បី​មួយ​រូប ក្នុង​ក្រុម Linkin Park បាន​ចង ក ធ្វើ​អត្តឃាត​ស្លាប់ ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់។ សាកសព​របស់​តារា​វ័យ​៤១​ឆ្នាំ​រូប​នេះ ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​ឯកជន​មួយ​របស់​លោក កាល​ពី​ម៉ោង ៩​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង Los Angeles ​សហរដ្ឋ​អាមេរិក (ប្រមាណ​ម៉ោង ១១​យប់ នៅ​កម្ពុជា)។

ការ​ធ្វើ​អត្តឃាត​របស់ Chester Bennington ធ្វើ​ឡើង បន្ទាប់​ពី​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​លោក​ឈ្មោះ Chris Cornell ដែល​ជា​តារា​ចម្រៀង​ដែរ​នោះ បាន​ស្លាប់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ដោយ​ការ​ចង ក ធ្វើ​អត្តឃាត​ដូចគ្នា។ មួយ​វិញ​ទៀត Chester ធ្វើ​អត្តឃាត នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គឺ​ចំ​នឹង​ថ្ងៃ​ខួប​កំណើត​របស់​លោក Chris Cornell៕

តារា​ចម្រៀង Chris Cornell និង Chester Bennington

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;