ចិន ហាម​ដាច់​ខាត​ការ​រៀបចំ​ប្រគំ​តន្រ្តី​របស់ Justin Bieber

  • 2017-07-22 06:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចម្រៀង​មកពី​ប្រទេស​កាណាដា Justin Bieber ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ហាម​ឃាត់ មិន​ឲ្យ​មាន​ការ​សម្ដែង​នៅ​ទីក្រុង​ប៉េកាំង ដោយ​សារ​ឥរិយាបថ​ដ៏​អាក្រក់​របស់​គេ។

ការិយាល័យ​វប្បធម៌​ទីក្រុង​បេកាំង បាន​ឆ្លើយតប​នឹង​ក្រុម​អ្នកគាំទ្រ Justin Bieber ចំពោះ​ការ​លុបចោល​នូវ​ការ​ប្រគំតន្ត្រី​ថា រូបគេ​ជា​តារា​ចម្រៀង​ដែល​មាន​ទេពកោសល្យ​ម្នាក់​ ប៉ុន្តែ​មាន​ឥរិយាបថ​មិន​សមរម្យ​អំឡុង​ពេល​រស់នៅ​ក្រៅ​ប្រទេស និង​ក្នុង​អំឡុង​ពេល​ឡើង​សម្ដែង​ក្នុង​ប្រទេស​ចិន ដែល​បាន​បង្ក​ឲ្យ​មាន​ការ​អាក់អន់​ចិត្ត​ពី​សាធារណជន។

ការិយាល័យ​វប្បធម៌​ទីក្រុង​ប៉េកាំង បាន​ឲ្យដឹង​ថា ការ​ហាមឃាត់​នេះ​ដើម្បី​គ្រប់គ្រង​ការ​កម្សាន្ត​ក្នុង​ស្រុក និង​ដើម្បី​ធ្វើឲ្យ​បរិយាកាស​មាន​ភាព​បរិសុទ្ធ។

Global Time ធ្លាប់​ចុះផ្សាយ​ថា ឥរិយាបថ​ដ៏​អាក្រក់​របស់ Bieber មាន​ដូចជា ការ​ប្រណាំង​រថយន្ត ការ​ប្រើប្រាស់​ថ្នាំញៀន និង​ការ​គប់​ស៊ុត​ទៅ​លើ​ផ្ទះ​អ្នក​ជិតខាង​របស់​គេ ជាដើម៕

ប្រភព៖ people.cn ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម
;