អ្វី​ជា​វ៉ាក់សាំង ដែល​មនុស្ស​ត្រូវការ ជា​ពិសេស​កុមារ​?

  • 2017-07-24 07:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រាងកាយ​មនុស្ស មាន​ប្រព័ន្ធ​ភាព​សាំ​ពី​ធម្មជាតិ ដើម្បី​ជួ​យ​ការពារ​មេរោគ​ផ្សេងៗ​។ ពេល​មេរោគ​វាយ​ប្រហារ ប្រព័ន្ធ​ភាព​សាំ​បញ្ជូន​កោសិកា​ពិសេស ដើម្បី​ទប់ទល់ ប៉ុន្តែ​ប្រព័ន្ធ​នេះ​មិន​ខ្លាំង​គ្រប់គ្រាន់ ដើម្បី​ការពារ​ពី​មេរោគ​នោះ​ទេ​។ ដូច្នេះ​អ្នក​ត្រូវ​ការ វ៉ាក់សាំង ដើម្បី​បន្ថែម​ប្រសិទ្ធភាព​លើ​ប្រព័ន្ធ​ភាព​សាំ​អោយ​កាន់​តែ​ខ្លាំង ដែល​អាច​ទប់ទល់​នឹង​មេរោគ​បាន​។

វ៉ាក់សាំង​ជា​សារធាតុ​ដែល​ជួយ​រៀបចំ​ប្រព័ន្ធ​ភាព​សាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ដែល​បង្ក​អោយ​មាន​ជំងឺ ដោយ​បញ្ចៀស​ការ​ឆ្លង​។ ពេល​ប្រព័ន្ធ​ភាព​សាំ​ចាប់​បាន ធាតុ​បង្ក​ជំងឺ​ពិត អាច​ជា​វីរុស បាក់តេរី ឬ​មេរោគ​ផ្សេងៗ វា​នឹង​ត្រៀម​ខ្លួន​ដើម្បី​ប្រហារ​។ ដូច្នេះ មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ មិន​ងាយ​នឹង​ឈឺ​នោះ​ទេ​។ មុន​ពេល​ប្រើប្រាស់​វ៉ាក់សាំង ក្មេង​ជា​ច្រើន​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន ដូចជា ជំងឺ​កញ្ជ្រឹល ជំងឺ​ស្វិតដៃជើង ជំងឺ​ដុំពក និង​មេរោគ​ខាន់ស្លាក់ ជា​ពិសេស​ជំងឺ​តេតាណូស ដែល​អាច​ធ្វើ​អោយ​កុមារ​មាន​គ្រោះថ្នាក់​។

វ៉ាក់សាំង​ក៏​អាច​ជួយ​ការពារ​មនុស្ស ដែល​មិន​អាច​ទទួល​ថ្នាំ​បង្ការ​ផង​ដែរ ពោល​គឺ​ទារក ឬ​មនុស្ស​ចាស់​ជរា ដោយ​សារ​នៅ​ក្មេង​ពេក​ ឬ​ចាស់​ពេក។ ការ​ការពារ​នោះ គឺ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​មនុស្ស​ដែល​អាច​ទទួល​វ៉ាក់សាំង​បាន​ក្នុង​សហគមន៍​មួយ ដើម្បី​ការពារ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នានា ហើយ​វា​អាច​ជួយ​រារាំង​ជំងឺ​រាល​ដាល​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត​ក្នុង​សហគមន៍​នោះ​ផង​ដែរ៕

ប្រភព៖ sciencenewsforstudents.org ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទថ្មី
;