Origami ផលិត​កាស Bluethooth ដែល​អាច​ពាក់​នៅ​លើ​ម្រាម​ដៃ

  • 2017-07-25 03:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ORII ជា​ប្រភេទ​កាស Bluetooth ថ្មី​ប្លែក​ខុស​ពី​គេ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Origami Labs ហើយ​ទើប​ដាក់​ដំណើរការ​នា​ពេល​ថ្មីៗ​នេះ។

មិន​ដូច​កាស​ដទៃ​ដែល​គេ​ពាក់​នៅ​ក្នុង​ត្រចៀក ORII ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​បំពាក់​នៅ​លើ​ម្រាម​ដៃ​ទៅ​វិញ។ ORII អាច​បញ្ជូន​រលក​សំឡេង​តាម​រយៈ​ម្រាម​ដៃ ពោល​គឺ​អ្នក​គ្រាន់​តែ​ដាក់​ចុង​ម្រាម​ដៃ​នៅ​ចំ​ត្រចៀក នោះ​អ្នក​នឹង​ឮ​នូវ​សំឡេង​ហៅ​ទូរសព្ទ​ចេញ​ចូល ឬ​បទ​ចម្រៀង​ដែល​កំពុង​ចាក់​តាម​រយៈ​ស្មាតហ្វូន។ បើ​ចង់​ដឹង​​ច្បាស់​ថា ORII ដំណើរការ​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;