វៀតណាម ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​មាន​បំណង​ប្រឆាំង​រដ្ឋាភិបាល

  • 2017-07-25 06:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​វៀតណាម កាលពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ម្សិលមិញ បាន​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​វៀតណាម​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ឈ្មោះ Le Dinh Luong ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​វៀតណាម។

លោក Le Dinh Luong
ប៉ូលិស​វៀតណាម​បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​បុរស​វ័យ ៥១​ឆ្នាំ​រូប​នេះ ដោយសារ​គាត់​បាន​ប្រកាស​នៅ​លើ​វេបសាយ​ថា គាត់​នឹង​ធ្វើ​សកម្មភាព​ជា​ប្រចាំ​ដោយ​មាន​បំណង​ប្រឆាំង​នឹង​អាជ្ញាធរ និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សន្តិសុខ​ក្នុង​ប្រទេស។ ប៉ុន្ដែ​គាត់​ពុំ​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ បក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច និង​ការ​បង្កើន​ការ​បើក​ចំហ​សម្រាប់​ការ​ផ្លាស់ប្ដូរ​ក្នុង​សង្គម លើកលែង​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​វៀតណាម​នៅ​រឹត​បន្ដឹង និង​ទទួល​បាន​ការ​រិះគន់​ដោយ​មិន​អាច​ជៀស​បាន។

សូម​បញ្ជាក់​ថា កាលពី​ខែ​មិថុនា កន្លង​ទៅ មាន​អ្នក​រិះគន់​រដ្ឋាភិបាល​វៀតណាម​ម្នាក់ ក៏​ត្រូវ​បាន​កាត់​ឲ្យ​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១០​ឆ្នាំ​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;