ល្បី​ថា កម្មវិធី Paint លើ Microsoft ជិត​ស្លាប់​ហើយ ចុះ​មាន​កម្មវិធី​អ្វី​ជំនួស​វិញ?

  • 2017-07-25 06:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហ៊ុន Microsoft បាន​ធ្វើការ​បង្ហាញ​ឈ្មោះ​កម្មវិធី​មួយ​ចំនួន​ដែល​នឹង​ត្រូវ​លុប​ចេញ ឬ បញ្ចប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព ក្នុង​នោះ​ក៏​មាន​កម្មវិធី Paint ដែល​ធ្លាប់​បាន​បម្រើ​ដល់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ ពោលគឺ​តាំងពី​ការ​កកើត​ឡើង​របស់​វា​កាលពី​ឆ្នាំ១៩៨៥ មក​ម៉្លេះ។

ជុំវិញ​បញ្ហា​ការ​លុប​ចោល​នេះ Microsoft បាន​បដិសេធ​ថា មិន​មែន​មាន​ន័យ​ថា​កម្មវិធី​នេះ​នឹង​បាត់​អត្តសញ្ញាណ​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​ខ្លួន​បាន​បញ្ចេញ​កម្មវិធី​ថ្មី​ជំនួស Paint វិញ ដែល​វា​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​បទ​ពិសោធ​ថ្មី​បន្ថែម​ទៀត​លើ​ការ​គូរ​រូប​នានា គឺ​កម្មវិធី Paint ជា​លក្ខណៈ 3D ។

«MS Paint គឺ​មិន​ទៅ​ណា​នោះ​ទេ វា​គ្រាន់តែ​មាន​មុខមាត់​ថ្មី​នៅ​ក្នុង Windows Store ដែល​គេ​អាច​ទាញ​យក​បាន​ដោយ​ឥតគិតថ្លៃ»។ នេះ​ជា​ការ​បញ្ជាក់​របស់ Microsoft ។ Paint 3D ត្រូវ​បាន​បញ្ចេញ​សម្រាប់​ Windows 10 ៕

ប្រភព៖ engadget ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;