ក្តៅៗ! ស្ពាន​ជ្រោយ​ចង្វារ នឹង​ជួសជុល​ឡើងវិញ នៅពាក់​កណ្តាល​ខែ​កញ្ញា

  • 2017-07-26 02:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹង​នៅព្រឹក​ថ្ងៃទី២៦កក្កដា​នេះថា ស្ពាន​ជ្រោយង្វារ នឹង​ត្រូវ​ធ្វើការ​ជួសជុល​ឡើងវិញ នៅពាក់​កណ្តាលខែ​កញ្ញា ឆ្នាំ២០១៧។

គម្រោង​នេះ ធ្វើឡើង​ក្នុង​ពិធីចុះ​កិច្ចសន្យា​រវាង លោក តូច ចានកុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ជប៉ុន Obayashi នៅថ្ងៃទី​២៥កក្កដា​នេះ នៅក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ការ​ជួសជុល​ស្ពានជ្រោយ​ចង្វារ​ឡើងវិញ គឺជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;