ក្លឹបចំនួន១៣នៅចិន ប្រឈមនឹងការពិន័យមិនឲ្យប្រកួតប្រជែងក្នុងលីគ
- 2017-07-26 03:28:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបចំនួន១៣នៅចិន ប្រឈមនឹងការពិន័យមិនឲ្យប្រកួតប្រជែងក្នុងលីគ
ចន្លោះមិនឃើញ
ក្លឹបចំនួន ១៣ នៃលីគកំពូលចិន អាចប្រឈមមុននឹងការបាត់បង់កៅអីសម្រាប់ការប្រកួតប្រជែងដណ្ដើមជើងឯកលីគកំពូលចិន (Chinese Super League) នារដូវកាលក្រោយ បន្ទាប់ពីពួកគេមិនបានផ្ដល់ប្រាក់ឈ្នួលប្រចាំសប្ដាហ៍ដល់កីឡាករ។
ក្លឹបដែលកំពុងស្ថិតក្នុងការស៊ើបអង្កេតទាំងនោះ ក៏មានក្លឹប Guangzhou Evergrande អ្នកការពារតំណែងជើងឯកលីគកំពូល, Shanghai Shenhua និងក្រុមដែលចំណាយលុយច្រើនជាងគេ Shanghai SIPG ដែលសម្បូរដោយ Superstar ដូចជា Oscar, Hulk និង Ricardo Carvalho ជាដើម។
អ្នករៀបចំលីគកំពូលចិន តម្រូវឲ្យក្លឹបទាំង ១៣ ធ្វើការសងប្រាក់ឈ្មួលរបស់កីឡាករឲ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវហាមឃាត់ពីការចូលរួមលីគនារដូវកាលក្រោយ។
ភាពចម្រូងចម្រាសនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលចិន បានជ្រៀតជ្រែកក្នុងការចំណាយក្នុងក្លឹបនិមួយៗ កាលពី ៦ខែមុន ហើយសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) ក៏បានប្រកាសផែនការ កាត់បន្ថយការចំណាយរបស់ក្លឹបផងដែរ៕