Koeman បញ្ជាក់​ថា Ross Barkley ចង់​ចាកចេញ​ពី Everton

  • 2017-07-27 03:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់ការ​ទូទៅ​លោក Ronald Koeman បាន​ទម្លាយ​ថា ខ្សែ​បម្រើ Ross Barkley កំពុង​ស្វែងរក​ទ្រនំ​ថ្មី ហើយ​ក្លឹប​ជឿ​ជាក់ ១០០ភាគរយ​ថា រូបគេ​នឹង​ចាកចេញ នា​ពេល​ខាង​មុខ។

លោក Ronald Koeman និង Ross Barkley
Barkley អាយុ ២៣​ឆ្នាំ នៅ​សល់​កុងត្រា​រយៈ​ពេល ១​ឆ្នាំ តែ​មិនទាន់​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ Everton នៅ​ឡើយ​ទេ។ ***«ពួក​យើង​បាន​ដាក់​សំណើ​នូវ​កុងត្រា​ដ៏​សមរម្យ​មួយ។ តែ​រូបគេ​បាន​បដិសេធ»***។ នេះ​ជា​ការ​បង្ហើប​របស់​លោក Koeman ។

Everton ដាក់​តម្លៃ​ខ្លួន Barkley ចំនួន ៥០​លាន​ផោន សម្រាប់​ក្រុម​ដែល​ចង់​បាន​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ខណៈ​ពួកគេ​ក៏​កំពុង​តាម​ប្រមាញ់​យក​ខ្សែ​បម្រើ​របស់ Swansea City គឺ Gylfi Siguardsson ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល ​នូវ​សំណើ ៤០​លាន​ផោន។ Swansea ត្រូវ​ការ ៥០​លាន​ផោន ចំពោះ​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ ២៧​ឆ្នាំ​រូបនេះ។

សូម​បញ្ជាក់​ថា Ross Barkley ដែល​កកើត​ចេញ​ពី​ក្រុម​យុវជន​ថ្នាល​របស់ Everton បាន​លេង​ក្នុង​ក្រុម​ឈុត​ធំ​ចំនួន ១៥០​លើក នៅ​ក្របខ័ណ្ឌ Premier League ក្នុង​នោះ​រក​បាន ២១​គ្រាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;