Liverpool ៩ប្រកួត​មិន​ចាញ់ មក​បរាជ័យ​វគ្គ​ផ្តាច់ព្រ័ត្រ Audi Cup

  • 2017-08-03 06:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool បាន​ទទួល​រង​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព Pre-season ក្រោម​ថ្វី​ជើង​ក្រុម Atletico Madrid ក្នុង​លទ្ធផល ៥-៤ ដោយ​បាល់​ប៉េណាល់ទី ក្រោយ​ស្មើ​គ្នា ១-១ ក្នុង ៩០​នាទី វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Audi Cup នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាលពី​យប់មិញ។

ការ​ស៊ុត​បាល់ ១១​ម៉ែត្រ​បញ្ចូល​ទី​របស់ Roberto Firmino បាន​ជួយ​ឲ្យ Liverpool តាម​ស្មើ AT. Madrid ដែល​រក​គ្រាប់​បាល់​នាំមុខ​នៅ​ក្នុង​តង់​ទីមួយ។ បរាជ័យ​របស់​ក្រុម​ហង្ស​ក្រហម មាន​ន័យ​ថា ក្នុង​១០ប្រកួត​កន្លងទៅ Liverpool ឈ្នះ​ ៨ ស្មើ ​១ និង ចាញ់ ១។

គួរ​រម្លឹក​ថា Liverpool បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ Audi Cup បន្ទាប់ពី​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Bayern Munich ​ក្នុង​លទ្ធផល ៣-០ ចំណែក AT. Madrid ឈ្នះ Napoli ២-១ ។

ក្រុម​នេះ​បាន​ឈ្នះ​ពាន​រង្វាន់ 2017 Premier League Asia Trophy កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ នៅ Pre-season ក្រោយ​ពី​យក​ឈ្នះ Leicester ដោយ​លទ្ធផល ២-១ នៅ​ទីក្រុង​ហុងកុង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;