កោះ Guam របស់អាមេរិក ដែលកូរ៉េខាងជើងព្រមានវាយប្រហារ
- 2017-08-09 04:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះ Guam របស់អាមេរិក ដែលកូរ៉េខាងជើងព្រមានវាយប្រហារ
ចន្លោះមិនឃើញ
កោះ Guam មានផ្ទៃដី ៥៥០គីឡូម៉ែត្រការ៉េ និងប្រជាជនរស់នៅប្រមាណ ១៦ម៉ឺននាក់។ កោះនេះ ជាទឹកដីរបស់អាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយមានចម្ងាយប្រមាណ ២ ៤០០គីឡូម៉ែត្រ ពីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង។
ហេតុអ្វីបានជាកូរ៉េខាងជើង ព្រមានវាយប្រហារកោះ Guam?
កោះ Guam ជាមូលដ្ឋានកងទ័ពអាមេរិក ដែលមានទាំងកងទ័ពជើងទឹក និងកងទ័ពអាកាស ហើយផ្ទៃដី មួយភាគបីនៃកោះនេះ ត្រូវបានគ្រប់គ្រងដោយកងទ័ព។ ចំណុចពិសេសរបស់កោះ Guam នេះ គឺជាមូលដ្ឋានកងទ័ពអាកាសអាមេរិក ដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B52 យន្តហោះទម្លាក់គ្រាប់បែក B-1B និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ ដូច្នេះហើយ ទើបអាមេរិកបានចាត់ទុកកោះ Guam នេះ ជានាវាផ្ទុកយន្តហោះអចល័ត និងជាអចិន្ត្រៃយ៍របស់ខ្លួន នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលអាចធ្វើអន្តរាគមន៍ជួយដល់សម្ព័ន្ធមិត្តរបស់ខ្លួនបានភ្លាមៗ នៅក្នុងតំបន់នោះ។ ចំណែកចំនួនកងទ័ពអាមេរិកនៅលើកោះនេះ មានចំនួនប្រមាណ ៦ពាន់នាក់។
សូមបញ្ជាក់ថា ជាញឹកញាប់ រាល់ពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល អាមេរិកតែងតែបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកពីកោះ Guam នេះ ហោះទៅលើដែនអាកាសឧបទ្វីបកូរ៉េ៕