ក្រុម​ដែល​ប៉ះ​ U22 កម្ពុជាថ្ងៃ​បើកឆាក​ស៊ីហ្គេម បង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់

  • 2017-08-13 08:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Marlon Maro គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ U22 ហ្វីលីពីន បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ល្អប្រសើរ សម្រាប់​​ចូលរួម​ការ​​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​នេះ។

លោក​​អះអាង​យ៉ាងដូច្នេះ ដោយសារ​តែ​ក្រុម​របស់​លោក បាន​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ក៏​ដូច​ជា​បាន​ទទួល​បទ​ពិសោធន៍​ពី​ការ​ប្រកួត​ជម្រុះ AFC U23 Championship នៅ​ប្រទេស​កម្ពុជា កាល​ពី​ខែ​កក្កដា​កន្លងទៅ។ លោកក៏​សង្ឃឹមដែរ​​ថា ការ​ត្រៀម​លក្ខណៈ​ដ៏​ល្អ​នេះ នឹង​អាចធ្វើ​ឲ្យ U22 ហ្វីលីពីន អាច​ឆ្លង​ទៅ​កាន់​វគ្គ ៤ក្រុម​ចុងក្រោយ។

លោក Marlon Maro គ្រូ​បង្វឹកក្រុម U22 ហ្វីលីពីន
ក្រុម U22 ហ្វីលីពីន នឹង​ត្រូវ​ប៉ះ​ក្រុម៥ ផ្សេង​​ទៀត ក្នុង​ពូល B ដែល​មាន​ ថៃ វៀតណាម ឥណ្ឌូណេស៊ី កម្ពុជា និង​ទីម័រខាងកើត។ ក្រុម​នេះ នឹង​ត្រូវ​ប៉ះ U22 កម្ពុជា ក្នុង​ថ្ងៃ​បើកឆាក (១៥ សីហា) នៅ​កីឡដ្ឋាន Selayang Municipal៕​​​
ក្រុម U22 ហ្វីលីពីន ពេល​ប្រកួត​ជម្រុះ AFC U23 Championship នៅ​កម្ពុជា កាលពី​ខែ
ក្រុម U22 ហ្វីលីពីន ពេល​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន នា​ពេល​កន្លង​មក
ក្រុម U22 ហ្វីលីពីន ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី១១ ខែសីហា

ប្រភព៖ Asean Football ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;