Liverpool ត្រូវ​ការ​ត្រឹម​ស្មើ Hoffenheim នៅ​ជើង​ទី​ពីរ Playoff ដើម្បី​ឡើង​ទៅ​ចែក​ពូល UCL

  • 2017-08-16 01:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool មាន​គ្រាប់​បាល់​នាំ​មុខ​លើ Hoffenheim ចំនួន ១​គ្រាប់ សម្រាប់​ជា​ទុន​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ នៅ​ទឹកដី Anfield វគ្គ Playoff បន្ទាប់ពី​យក​ឈ្នះ​ក្នុង​ជើង​ទី​មួយ នៅ​ទឹកដី​របស់​ Hoffenheim ក្នុង​លទ្ធផល ១-២ កាលពី​យប់មិញ។

១គ្រាប់ ស៊ុត​ហ្វ្រីឃីក​របស់ Alexander-Arnold និង ១​គ្រាប់ ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Hoffenheim បាន​ជួយ​ឲ្យ​ក្រុម​ហង្ស​ក្រហម​កាន់តែ​មាន​សង្ឃឹម ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត ដោយ​ពួកគេ​ត្រូវការ​ត្រឹមតែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ ពេល​ប្រកួត​នៅ​ក្នុង​ទឹកដី​ខ្លួន នា​ថ្ងៃ​ទី​២៤ ខែ​សីហា​នេះ។

Liverpool រក​គ្រាប់​បាន​នៅ​នាទី ៣៥ និង ៧៤។ ចំណែក ក្រុម​ម្ចាស់ផ្ទះ រក​បាន​ក្នុង​នាទី​៨៧ ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;