ច្បាស់​ហើយ​ពី​ទំហំ​របស់ Note 8 មុន​ថ្ងៃ​បង្ហាញ​ខ្លួនផ្លូវការ​សប្ដាហ៍​ក្រោយ

  • 2017-08-16 01:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មាតហ្វូន​កំពូល​ត្រកូល Note របស់ Samsung នឹង​ត្រូវ​លាត​ត្រដាង​ផ្លូវការ​នា​សប្ដាហ៍​ក្រោយ​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៧។ លក្ខណៈ​សម្បត្តិ​មួយ​ចំនួន ក៏​ត្រូវ​បាន​គេ​ដឹង​ខ្លះៗ​ហើយ​ដែរ ដូចជា កាមេរ៉ា​ភ្លោះ និង​អេក្រង់ Infinity ជា​ដើម។

បន្ថែម​ពី​នេះ ឥឡូវ​នៅ​លើ GFXBench និង AnTuTu ក៏​បាន​ផ្ដល់​ព័ត៌មាន​ច្បាស់​ការ​មួយ​ចំនួន​ផង​ដែរ​អំពី Galaxy Note 8។ អេក្រង់​របស់ Note 8 មាន​ទំហំ ៦,៤​អ៊ីញ ដែល​មាន​កម្រិត Resolution ធំ 1440 x 2960p។ វា​នឹង​ក្លាយ​ជា​ត្រកូល Galaxy Note ដំបូង​គេ​បង្អស់​ដែល​មាន​ទំហំ RAM ដល់​ទៅ 6GB។ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត រួមមាន បន្ទះ​ឈីប Snapdragon 835 ឬ Exynos 8895, ក្រាហ្វិច Adreno 540, កាមេរ៉ា​ភ្លោះ 12MP + 8MP និង​អង្គ​ចងចាំ​ចាប់​ពី 64GB។ ដោយ​ឡែក ថាមពល​ថ្ម​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;