រឿង «រង្វាន់» ចេញ​ផ្សាយ​ព្រឹក​នេះ​ហើយ

  • 2017-08-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ជីវិត​ដ៏​កម្សត់​របស់​ស្រី​ទូច​ដែល​មាន​ឪពុក​ជា​អ្នក​ប្រមឹក​ ក្នុង​រឿង​«រង្វាន់» របស់​អ្នក​និពន្ធ​ពៅសុខ ចេញ​ផ្សាយ​នៅ​លើ​ប្រលោមលោក​Sabay ព្រឹក​មិញ​នេះ​ហើយ។ តោះ! អាន​ឱ្យ​បាន​មុន​គេ!

ពូ​អឿន​ជា​កសិករ​ពោះម៉ាយ​ម្នាក់។ គាត់​រស់នៅ​ក្នុង​ផ្ទះ​ឈើ​ប្រក់​ស្លឹក​ជាមួយ​កូន​បី​នាក់ ស្រី​មួយ​ប្រុស​ពីរ នៅ​ភូមិ​ក្បែរ​ទី​ប្រជុំ​ជន​ផ្សារ​អង់​តា​សោម ខេត្ត​តាកែវ។ ពូ​អឿន​ជា​មនុស្ស​ស្លូតបូត ពូកែ​ធ្វើ​ការងារ និង​មិន​ចេះ​ផឹកស៊ី​ផ្ដេសផ្ដាស។

ល្ងាច​ថ្ងៃ​មួយ​ពេល​គាត់​លី​នង្គ័ល​ត្រឡប់​មក​ពី​ស្រែ​វិញ គាត់​ឮ​សម្រែក​ហ៊ោកញ្ជ្រៀវ​របស់​អ្នកភូមិ ៦-៧ នាក់​ចេញពី​តៀម​កាហ្វេ​មួយ​ថា៖

«ល្បង​សាត ល្បង​ត្រូវ​រង្វាន់​ធំ​ហើយ!»

ឯ​កូន​តូច​ម្នាក់ ក៏​ស្រែក​ឡើង​ដែរ​ថា៖

«ពុក​យើង​ត្រូវ​រង្វាន់​ហើយ!»

ហើយ​ក្មេង​តូច​អាយុ​ប្រហែល​១០​ឆ្នាំ​នោះ ក៏​រត់​ចេញ​មក​ក្រៅ​និង​រត់​ស្រែក​តាម​ផ្លូវ​ទៅផ្ទះ​វា​ទៀត​ថា៖

«ម៉ែ​អើយ! ពុក​ត្រូវ​រង្វាន់​ធំ​ហើយ! រង្វាន់​ឡាន​មួយ​គ្រឿង!»

ពូ​អឿន​ឃើញ​ដូច​នោះ គាត់​មិន​បាន​ដាក់​នង្គ័ល​ចុះ​ទេ ដោយ​គាត់​គ្រាន់​តែ​ងាកមើល​និង​សើច​ញឹមៗ​ប៉ុណ្ណោះ រួច​គាត់​ក៏​ដើរ​ហួស​ទៅ។

ថ្ងៃក្រោយ​មក​ទៀត ពេល​គាត់​ដឹក​គោ​មកពី​ស្រែ គាត់​ក៏​ជួប​ព្រឹត្តិការណ៍​នេះ​ដដែល។ ដោយ​ចង់​ដឹង​ពី​ហេតុការណ៍ គាត់​ក៏​យក​គោ​ទៅ​ចង​នឹង​របង​ផ្ទះ​គេ ហើយ​ក៏​ដើរ​ចូល​ទៅ​មើល។ ពូ​អឿន​ឃើញ​ក្រុម​បុរស​ទាំងអស់​ដែល​កំពុង​ស្រែក​ហ៊ោ​នោះ អង្គុយ​លើ​កៅអី​ជ័រ​មើល​កម្មវិធី​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ ជា​មួយ​នឹង​ដប​និង​កែវ​ស្រា​ខ្លះ។

អ្នក​អង្គុយ​នោះ​មាន​ពូ​ម៉ន​ឪពុក​ស្រីមុំ ដែល​មាន​ផ្ទះ​ឆ្ងាយ​ពី​ពូ​អឿន​ប្រហែល​មួយ​រយ​ម៉ែត្រ។ ពូ​អឿន​មិន​មាន​ការ​ជក់ចិត្ត​ជាមួយ​កម្មវិធី​នោះ​នោះ​ប៉ុន្មាន​ទេ តែ​ពេល​គាត់​ហៀបនឹង​ដើរ​ចេញ​មក​វិញ ពូ​ម៉ន​ដែល​កំពុង​កាន់​ទូរស័ព្ទ​ទំនើប​គួរសម​នោះ​ងាក​មក​ឃើញ​គាត់ ក៏​បាន​ស្រែកហៅ​គាត់​ឱ្យ​ចូល​ហូប​ស្រា​មួយ​កែវ​សិន។

ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ

អត្ថបទថ្មី
;