យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក មកដល់​អឺរ៉ុប ខណៈ​រុស្ស៊ី ត្រៀម​ធ្វើ​សមយុទ្ធ

  • 2017-08-24 09:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 ចំនួន​២គ្រឿង យន្តហោះ B-52 របស់​អាមេរិក បាន​មកដល់​អង់គ្លេស​ហើយ នៅថ្ងៃទី​២៣​សីហា ដើម្បី​ចូលរួម​សមយុទ្ធ​អន្តរ​ជាតិ​ប្រចាំ​ឆ្នាំ ខណៈ​ដែល​រុស្ស៊ី ក៏ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​ផងដែរ។

យន្តហោះ​អាមេរិក នឹង​បើកការ​ហោះហើរ​នៅ​ប្រទេស​ស្លូវ៉ាគី និង​ប៉ូឡូញ មុនពេល​ចូលរួម​សមយុទ្ធ Ample Strike 2017 នៅ​ប្រទេស​ឆេក ដែល​ធ្វើឡើង​ពីថ្ងៃទី​២៨ ដល់ ៩​កញ្ញា។ សមយុទ្ធ​នេះ នឹង​មានការ​ចូលរួម​ពី​យន្តហោះ ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ដ្រូន UAV ជាង ៣០​គ្រឿង ដែល​មកពី​ប្រទេស​សម្ព័ន្ធមិត្ត​ណាតូ​ចំនួន ៣០។

សមយុទ្ធ Ample Strike នឹង​ផ្តោត​ទៅលើ​ការ​ហ្វឹកហាត់​រួមគ្នា​ទាំង​លើគោក និង​អាកាស ព្រមទាំង​ពង្រឹង​សហប្រតិបត្តិការ​រួមគ្នា​រវាង​សម្ព័ន្ធមិត្ត​ណាតូ និង​ប្រទេស​ជាដៃគូ។

សមយុទ្ធ​របស់​អង្គការ​ណាតូ​ធ្វើឡើង ខណៈពេល​ដែល​រុស្ស៊ី នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន នៅខែ​ក្រោយ នៅ​ប្រទេស​បេឡារុស​ផងដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;