Page ដែលផ្សាយព័ត៌មានក្លែងក្លាយ នឹងត្រូវ Facebook បិទមិនឲ្យដាក់ Sponsor
- 2017-08-30 02:59:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Page ដែលផ្សាយព័ត៌មានក្លែងក្លាយ នឹងត្រូវ Facebook បិទមិនឲ្យដាក់ Sponsor
ចន្លោះមិនឃើញ
Facebook បានធ្វើការប្រកាសថ្មីៗនេះថា Page ដែលបង្កើតតំណ Link ព័ត៌មានមិនពិត នឹងមិនអាចដាក់ផ្សាយពាណិជ្ជកម្ម (Sponsor) នៅលើបណ្ដាញសង្គមយក្សនេះទៀតឡើយ។
នេះជាវិធានការថ្មីបំផុតបង្កើតឡើងដោយ Facebook ដើម្បីប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ លោក Tessa Lyons និង Satwik Shukla អ្នកគ្រប់គ្រងផ្នែកផលិតផលរបស់ Facebook បាននិយាយថា៖ "ព័ត៌មានមិនពិតផ្ដល់ផលអាក្រក់ណាស់ចំពោះសហគមន៍របស់ពួកយើង។ វាធ្វើឲ្យរាល់គ្នាទទួលបានព័ត៌មានតិចតួច និងកាត់បន្ថយទំនុកចិត្តពីអ្នកអាន"។
ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាក្ដៅគគុក ក្នុងអំឡុងបោះឆ្នោតនៅអាមេរិកឆ្នាំមុន ដែលពេលនោះមានការបង្កើតឡើងនូវរឿងប្រឌិតជាច្រើនលើបណ្ដាញសង្គម ក្នុងគោលបំណងបោកបញ្ឆោតអ្នកបោះឆ្នោត៕