កម្ពុជា អាច​ដណ្ដើម ៣​ពិន្ទុ​ពី​វៀតណាម​បាន​អត់ ល្ងាច​នេះ?

  • 2017-09-04 23:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​គោព្រៃ​កម្ពុជា នឹង​ចាប់ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​ជាថ្មី​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ទល់​នឹង​ក្រុម​វៀតណាម ក្នុង​ការ​ប្រកួត​ទី​៣ ពូល C វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​គេ​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​ដូច​សព្វ​ដង។

ក្រុម​ម្ចាស់ផ្ទះ កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ បណ្ដោះអាសន្ន បន្ទាប់​ពី ២ប្រកួត​កន្លង​ទៅ បាន​ប្រកួត​ចាញ់​ហ្សកដានី ដោយ​លទ្ធផល ៧-០ តែ​យក​ឈ្នះ​អាហ្វហ្គានីស្ថាន ក្នុង​លទ្ធផល ១-០។ ដោយឡែក វៀតណាម ២​ប្រកួត​កន្លងទៅ ស្មើ​ទាំង​២។ ក្នុង​នោះ ស្មើ​អាហ្វហ្គានីស្ថាន ១-១ និង​ហ្សកដានី ០-០ ។

មុន​ការ​ប្រកួត​ចូល​មក​ដល់ ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​គោព្រៃ កីឡាករ កែវ សុខផេង បាន​និយាយ​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​ជិត ១​ខែ​មក​ហើយ ដូច្នេះ​ពួកគេ​សង្ឃឹម ៧០​ភាគរយ ក្នុង​ការ​ឆក់​យក ៣ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​នៅ​ល្ងាច​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;