Google ធ្លាប់​ដាក់​ក្នុង​តម្លៃ​ក្រោម ១​លាន​ដុល្លារ តែ​គ្មាន​អ្នក​ទិញ​យក

  • 2017-09-05 08:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google គឺ​លោក Larry Page និង​លោក Sergey Brin ធ្លាប់​ដាក់​លក់ Google ក្នុង​តម្លៃ​ ១​លាន​ដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត Excite នៅ​ឆ្នាំ​១៩៩៩។ យ៉ាង​ណា​មិញ Excite បាន​បដិសេធ​ទិញ​យក Google នៅ​ពេល​នោះ។

បន្ទាប់​ពី​បរាជ័យ​ពី​ការ​ដាក់​លក់​លើក​ដំបូង Google បាន​បន្ទាប​តម្លៃ​មក​ត្រឹម ៧៥​ម៉ឺន​ដុល្លារ ប៉ុន្តែ Excite នៅ​តែ​មិន​ព្រម​ទិញ​យក Google ដដែល។ បច្ចុប្បន្ន តម្លៃ​ក្រុមហ៊ុន​បិតា​សម្ពន្ធ​របស់ Google គឺ Alphabet Inc. (ពី​មុន​ហៅ​ថា Google Inc.) មាន​តម្លៃ​ប្រមាណ ៦៤០​ពាន់​លាន​ដុល្លារ។ សូម​បញ្ជាក់​ថា Google ត្រូវ​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​១៩៩៨ ដែល​គិត​មក​ទល់​នឹង​ពេល​នេះ វា​មាន​ដំណើរការ​រយៈពេល​១៩​ឆ្នាំ​មក​ហើយ៕

លោក Larry Page និង​លោក Sergey Brin ស្ថាបនិក​ក្រុមហ៊ុន Google

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;