iPhone ស៊េរីឆ្នាំ ២០១៨ ពង្រីកទំហំអេក្រង់ឡើងដល់ ៦ អ៊ីញ
- 2017-09-06 02:17:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ស៊េរីឆ្នាំ ២០១៨ ពង្រីកទំហំអេក្រង់ឡើងដល់ ៦ អ៊ីញ
ចន្លោះមិនឃើញ
របាយការណ៍ចុះផ្សាយពីសារព័ត៌មានកូរ៉េខាងត្បូង ET News បានបង្ហើបពីផែនការនៃក្រុមហ៊ុន Apple ដែលថា iPhone ស៊េរីឆ្នាំ ២០១៨ មួយម៉ូដែលនឹងមានទំហំអេក្រង់ ៦,៤៦ អ៊ីញ ហើយមួយម៉ូដែលទៀតអេក្រង់ប៉ុន iPhone 8 ត្រៀមបង្ហាញខ្លួនពាក់កណ្ដាលខែនេះ ដែលមានទំហំ ៥,៨៥ អ៊ីញ។
Apple ក៏ត្រូវបានគេរាយការណ៍ថា នៅតែបន្តសហការជាមួយ SAMSUNG ក្នុងការផ្គត់ផ្គង់បន្ទះអេក្រង់ OLED សម្រាប់ iPhone ខ្លួននាឆ្នាំក្រោយ។ សូមបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកមួយនេះ ក៏ទើបតែបានប្រកាសថា ខ្លួននឹងមានព្រឹត្តិការណ៍ដាក់បង្ហាញ iPhone ប្រចាំឆ្នាំ ២០១៧ ប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែកញ្ញា ហើយបើតាមការរំពឹងទុកទំនងជាមាន iPhone 7s/7s Plus, iPhone 8, Apple Watch Series 3 និង Apple TV 4K៕