iPhone 8 ស្រោប​ដោយ​មាស​សុទ្ធ ប្រកាស​ឲ្យ​កុម៉្មង់ មុន​ថ្ងៃ​ចេញ​ផ្លូវការ

  • 2017-09-07 08:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហាង Goldgenie ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដ៍ បាន​ប្រកាស​ថា អតិថិជន​អាច​ធ្វើ​ការ​កក់ iPhone 8 ដែល​ស្រោប​ដោយ​មាស​សុទ្ធ (24K) មុន​នឹង​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវការ​១២​កញ្ញា​សប្ដាហ៍​ក្រោយ។

ក្រៅ​ពី​ស្រោប​មាស​នៅ​លើ​តួ​ខ្លួន iPhone 8 ហាង Goldgenie ក៏​ប្រកាស​ដាក់​លក់​ផង​ដែរ​នូវ​សម្បក​ទូរសព្ទ iPhone 8 ដែល​ផលិត​ពី​មាស 18K (មាស ៧៥%)។ យ៉ាង​ណា​មិញ តម្លៃ​របស់​វា​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ទេ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៦ ហាង Goldgenie ធ្លាប់​ដាក់​លក់ iPhone 7 Plus ស្រោប​ដោយ​មាស​ក្នុង​តម្លៃ ៣ ២៥៨​ដុល្លារ។ ចំណែក iPhone 7 ដែល​ធ្វើ​ពី​មាស​សុទ្ធ​ផង និង​មាន​បំពាក់​ពេជ្រ​ផង​នោះ មាន​តម្លៃ ១៩ ៥៧៣​ដុល្លារ៕

iPhone 7 ស្រោប​មាស និង​ពេជ្រ

ប្រភព៖ Mashable ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;