មុខងារថ្មីរបស់ Facebook នេះ អាចធ្វើឲ្យអ្នកប្រើប្រាស់ខ្លះមិនពេញចិត្ត
- 2017-09-07 09:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារថ្មីរបស់ Facebook នេះ អាចធ្វើឲ្យអ្នកប្រើប្រាស់ខ្លះមិនពេញចិត្ត
ចន្លោះមិនឃើញ
Facebook បានចាប់ផ្ដើមបញ្ចេញមុខងារថ្មីមួយ ទៅកាន់ស្មាតហ្វូនមួយចំនួននៅលើពិភពលោក ដើម្បីធ្វើតេស្តសាកល្បង Comment ជាផ្ទាំងពណ៌ផ្សេងៗ ដូចដែលខ្លួនធ្លាប់បានដាក់ឲ្យប្រើប្រាស់នៅលើ Status ដែរ។
មុខងារនេះ ត្រូវបានរកឃើញដំបូងដោយសារព័ត៌មាន The Next Web កាលពីថ្ងៃទី៦ ខែកញ្ញា ដោយវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជ្រើសរើស ពណ៌លាត ឬ ពណ៌ប្រដេញ សម្រាប់បន្ថែមលើ Comment ។ ទោះជាយ៉ាងនេះក្ដី នេះគ្រាន់តែជាការសាកល្បងលើឧបករណ៍មួយចំនួនតូចប៉ុណ្ណោះ មិនទាន់ចេញជាផ្លូវការឡើយ។
Facebook មិនទាន់ប្រកាសពីមុខងារនេះ ជាផ្លូវការនោះទេ។ ដូច្នេះ គម្រោងនេះអាចស្ថិតក្នុងដំណាក់កាលមួយ ដែលអាចបញ្ចេញជាផ្លូវការនៅពេលឆាប់ៗខាងមុខ ឬ ត្រូវបោះបង់ចោលវិញក៏អាចថាបាន៕