កម្ពុជា​នាំ​ទំនិញ​ទៅ​ឆែក មាន​ទំហំ​ទឹកប្រាក់​លើស​ឆែក​នាំ​ទំនិញ​មក​កម្ពុជា ចំនួន ១០០​ដង

  • 2017-09-12 08:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Marek Libricky ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង ១​ឆ្នាំ ឆែក​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​ជាង ១០០​លាន​ដុល្លារ ខណៈ​នាំចេញ​ទៅ​កម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់ ១​លាន​ដុល្លារ។

ការ​លើក​ឡើង​របស់​លោក Marek Libricky បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​សវនាការ​រវាង​លោក នៃ ប៉េណា ប្រធាន​ស្តីទី​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី១២ កញ្ញា​នេះ។ ក្នុង​នោះ ភាគី​ទាំង​ពីរ កម្ពុជា-ឆែក​បាន​ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ខណៈ​ប្រទេស​ទាំង​ពីរ បាន​បង្កើត​ទំនាក់ទំនង​ការទូត ជាមួយ​គ្នា​អស់​រយៈពេល ៦០​ឆ្នាំ​មក​ហើយ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;