ពេញចិត្ត​មួយ​ណា​ដែរ ក្នុង​ចំណោម iPhone ថ្មី ទាំង ៣ម៉ូដែល?

  • 2017-09-13 00:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple​ ​បាន​បង្ហាញ​​ ​iPhone​ ស៊េរី​ថ្មី​ដល់​ទៅ​ ៣ ម៉ូដែល​​កាល​ពី​កណ្ដាល​អាធ្រាត្រ​យប់មិញ​នេះ ដែល​មាន ​iPhone 8​, ​iPhone 8 Plus និង iPhone X។

iPhone 8 និង 8 Plus មាន​ទ្រង់ទ្រាយ​​ដូច​​ iPhone 7 និង 7 Plus ដែរ​ ប៉ុន្តែ​​ពិសេសជាងត្រង់មាន​រចនាបថ​ផ្នែក​​ខាង​ក្រោយ​​​ធ្វើ​ពីសារធាតុ​កញ្ចក់ភ្លឺ​រលោង។ ចំណែកម៉ូដែល iPhone X វិញ​លេច​ធ្លោ​ខ្លាំង​បំផុត ដោយ​សារ​វា​មាន​រចនាបថ​រូបរាង​ថ្មីតាម​ទំនោរ​អេក្រង់​មាន​ស៊ុម​រាង​ស្ដើង និង​មាន​ប្រើ​កញ្ចក់​ប្រភេទ OLED ខុស​ប្លែក​ពី iPhone 8/8 Plus ដែល​ប្រើ​អេក្រង់​ LCD ដដែល។ ស្មាតហ្វូន​ទាំង​បី​ម៉ូដែល​នេះ​សុទ្ធ​តែ​ធ្វើ​ឡើង​ពី​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខាង​ក្រោយ​ដើម្បី​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យាសាកថ្មដោយឥតប្រើខ្សែបាន។

រាប់ពីឆ្វេងទៅស្ដាំ៖ iPhone 8 Plus, iPhone X, iPhone 8
iPhone 8 មាន​អេក្រង់ ៤,៧ អ៊ីញ ចំណែក​ឯ iPhone 8 Plus មាន​អាក្រង់៥,៥ អ៊ីញ។ ទូរសព្ទ​ទាំង​២ម៉ូដែល មាន​បច្ចេកវិទ្យាបង្ហាញរូបភាព Retina HD Display ដូចគ្នា។​ ចំណែក​ iPhone X មាន​អេក្រង់​ទំហំ​ដល់​ ៥,៨ អ៊ីញ មាន​បច្ចេកវិទ្យា​បង្ហាញ​រូបភាព Super Retina Display។

Apple​ ​នឹង​ផ្ដើម​ទទួល​ឲ្យ​មាន​ការ​កុម្ម៉ង់​ទិញ​ ​iPhone 8​ និង 8 Plus ចាប់​ពី​​ថ្ងៃ​​សុក្រ ទី ១៥ ខែ​កញ្ញា​នេះ ​ឯ iPhone X ចាប់ពី​ថ្ងៃ​ទី២៧ តុលា។ សម្រាប់​តម្លៃ​នៅ​បរទេស​វិញ រួមមាន៖ iPhone 8 ​ចាប់​ពី​ ៦៩៩ដុល្លារ​, iPhone 8 Plus ចាប់​ពី​ ៧៩៩ដុល្លារ ខណៈ​ iPhone X តម្លៃ​ចាប់ពី ៩៩៩ ដុល្លារ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;