iPhone X សាក​តែ៣០​នាទី ឡើង​ថ្ម​បាន ៥០%

  • 2017-09-13 02:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទើប​ត្រូវ​បញ្ចេញ​កាល​ពី​យប់​មិញ iPhone X កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​នៅ​លើ​ទីផ្សារ​ស្មាតហ្វូន ដោយសារ​តែ​វា​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ជំនាន់​មុនៗ។

អ្វី​ដែល​គេ​កត់​សម្គាល់​មុន​គេ គឺ​ថា Apple បាន​ផ្លាស់ប្ដូរ​កញ្ចក់​អេក្រង់ LCD មក​ប្រើ​អេក្រង់​ថ្លៃ​ Super AMOLED ដែល​អាច​បញ្ចេញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ហើយ​មាន​កម្រិត Resolution ធំ​ជាង​មុន​ដល់ 1125x2436p។ ចំណែក​ប៊ូតុង Home ដែល​ធ្លាប់​មាន​ពី​នាយ ក៏​ត្រូវ​លុប​បំបាត់​ចោល​ផង​ដែរ។ ដូច្នេះ​ការ​ស្កេន​ម្រាម​ដៃ គ្មាន​ទៀត​ឡើយ​នៅ​លើ iPhone X ដោយ​ជំនួស​វិញ​នូវ​ប្រព័ន្ធ​សុវត្ថិភាព FaceID ឬ​​ហៅ​ថា​ការ​ស្កេន​ទម្រង់​មុខ។

iPhone X ជា​ស្មាតហ្វូន​ដំបូង​គេ​របស់ Apple ដែល​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging)។ ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​ថ្មី​នេះ ក៏​អាច​ប្រើ​បាន​ជាមួយ Apple Watch និង​ប្រអប់​កាស AirPod ផង​ដែរ។ ចំណែក​ថ្ម​ទៀត​សោត ក៏​អាច​សាក​បាន​រហ័ស​ជាង​ជំនាន់​មុនៗ​ដែរ ព្រោះ​វា​ប្រើ​បច្ចេកវិទ្យា Fast Charging ដោយ​ចំណាយ​ពេល​ត្រឹម ៣០​នាទី អាច​ឡើង​ថ្ម​បាន​ដល់ ៥០% ឯណោះ។

អ្នក​គាំទ្រ​ផលិតផល Apple អាច​ធ្វើ​ការ​កុម្ម៉ង់ iPhone X ដែល​មាន​តម្លៃ​ចាប់​ពី​៩៩៩​ដុល្លារ នា​ថ្ងៃ​ទី​២៧ ខែ​តុលា ខណៈ​ការ​ដាក់​លក់​ផ្លូវ​ការ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;