តួកគី ចាយអស់ ២,៥​ពាន់​លាន​ដុល្លារ ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល​ពី​រុស្ស៊ី

  • 2017-09-13 02:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​តួកគី បាន​សម្រេច​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល S-400 ពី​ប្រទេស​រុស្ស៊ី ក្នុង​តម្លៃ​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា។

តួកគី គឺ​ជា​ប្រទេស​ក្នុង​សមាជិក​អង្គការ NATO ដែល​ដឹក​នាំ​ដោយ​អាមេរិក ខណៈ​រុស្ស៊ី​មិន​ស្ថិត​នៅ​ក្នុង NATO នោះ​ទេ។ ដូច្នេះ​ការ​ទិញ​ដូរ​នេះ នឹង​បង្កើន​សេចក្ដី​ព្រួយ​បារម្ភ​ចំពោះ​ប្រទេស​លោក​ខាង​លិច។ យ៉ាង​ណា​មិញ លោក Erdogan និយាយ​ថា តួកគី​មាន​សិទ្ធិ​សេរី​ក្នុង​ការ​ទិញដូរ​សម្ភារៈ​យោធា ដើម្បី​បំពេញ​តម្រូវ​ការ​ការពារ​ជាតិ​របស់​ខ្លួន។

រុស្ស៊ី បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​មីស៊ីល S-400 រត់​បាន​រយៈ​ចម្ងាយ ៤០០​គីឡូ​ម៉ែត្រ ហើយ​អាច​បាញ់​បាន ៨០​គោលដៅ​ក្នុង​ពេល​តែមួយ៕

ប្រភព៖ BBC | CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;