Animoji មុខងារ​ថ្មី​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​លើ iPhone ពេល​នេះ​មាន​លើ iPhone X ​ហើយ

  • 2017-09-13 03:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បាន​ប្រកាស​បង្ហាញ​ iPhone X (ឬ 10) ជា​ផ្លូវការ​កាល​ពី​យប់មិញ ​ជា​មួយ iPhone 8 និង 8 ​Plus។ iPhone X មាន​បន្ថែម​មុខងារ Face ID ដែល​អាច​ស្កេន​លើ​ផ្ទៃមុខ ដើម្បី​ឲ្យ​វា​រក្សា​ទិន្នន័យ​ពី​ផ្ទៃ​មុខ​របស់​ម្ចាស់​ទូរសព្ទ ងាយស្រួល​ក្នុង​ការ​ដោះ​សោ។ លើស​ពី​នេះ Face ID ក៏​ធ្វើការ​ជាមួយ​នឹង​មុខងារ​ថ្មី​ដែល​ពុំ​ធ្លាប់​មាន​នៅ​លើ​ iPhone ជំនាន់​មុនៗ នោះ​គឺ Animoji ផង​ដែរ។

Animoji ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 11 ជា​មុខងារ​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​បង្កើត​ជា​ទឹក​មុខ​ផ្សេងៗ​នៅ​លើ Emoji ​តាម​រយៈ​ការ​ចាប់​យក​ទឹក​មុខ​របស់​អ្នក​ប្រើប្រាស់។ បន្ទាប់មក​គេ​អាច​ផ្ញើ​ Animoji ទាំងនោះ​ជា​សារ​តាមរយៈ កម្មវិធី​ផ្សេងៗ ដោយ​បង្ហាញ​ជា​វីដេអូ​មាន​សំឡេង។

Apple ហៅ​មុខងារ Animoji ថា ជា​សារ​មាន​ចលនា ដែល​អាច​បញ្ចេញ​សំឡេង​របស់​អ្នក​ដោយ​ផ្ទាល់ និង​បង្ហាញ​ពី​ទឹកមុខ​ផ្សេងៗ នៅ​ក្នុង​ពេល​ជាមួយ​គ្នា។ Animoji ដំណើរការ​នៅ​លើ​រូប Emoji បែប​តុក្កតា ដូចជា សត្វ​ស្វា ឆ្មា ឆ្កែ និង​រូប Emoji ដទៃ​ទៀត៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;