ប្រទះ​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ធំ នៅ​ស្រុក​ឯកភ្នំ

  • 2017-09-14 00:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ត្រូវ​បាន​រក​ឃើញ​ដោយ​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​សួសអី ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក។ ក្នុង​ហេតុការណ៍​នេះ គេ​បាន​រក​ឃើញ​ថា មាន​គ្រាប់​ប្រភេទ M16 និង​គ្រាប់​ការ៉ាង M1 សរុប​ទម្ងន់ ១០​គីឡូក្រាម រួម​ទាំង​គ្រាប់​បែក M49A1 ចំនួន​១​គ្រាប់​ផង​ដែរ។

លោក​វរសេនីយ៍ទោ ឡុង យោធាវីរៈ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ បញ្ជាក់​ថា យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​រក​ឃើញ​នេះ អាច​ជា​សំណល់​ដែល​ភាគី​ជម្លោះ​កាល​ពី​សម័យ​សង្គ្រាម​លាក់​ទុក​នៅ​ទីនោះ។ បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ចុះ​ត្រួត​ពិនិត្យ និង​ស្រាវជ្រាវ​បន្ត៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;