មីស៊ីល​សម្រាប់​វាយ​ប្រហារ​កូរ៉េ​ខាងជើង ត្រូវបាន​កងទ័ព​កូរ៉េ​ខាងត្បូង ធ្វើតេស្ត​ជោគជ័យ

  • 2017-09-14 01:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​អាកាស​កូរ៉េខាងត្បូង បាន​ឲ្យដឹង​កាលពី​ថ្ងៃទី១៣​កញ្ញាថា ខ្លួនបាន​ជោគជ័យ​ក្នុងការ​ធ្វើ​សមយុទ្ធ​បាញ់​មីស៊ីល Taurus។ នេះជា​មីស៊ីល​ចម្ងាយ​ឆ្ងាយ សម្រាប់​វាយ​ប្រហារ​ទីតាំង​សំខាន់ៗ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង។

សមយុទ្ធ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី១២​កញ្ញា នៅ​តំបន់ Taean ភាគ​ខាងត្បូង​ខេត្ត Chungcheong ដោយ​មីស៊ីល Taurus ត្រូវបាន​ហ្វឹកហាត់​បាញ់​ចេញពី​យន្តហោះ​ចម្បាំង F-15K។ វាហោះ​បាន​ចម្ងាយ​ប្រហែល ៤០០​គីឡូម៉ែត្រ និង​វាយ​ប្រហារ​ចំ​គោលដៅ​ច្បាស់លាស់។ ល្បឿន​អតិបរមា​របស់ Taurus គឺ ១១៦៣​គីឡូម៉ែត្រ​ក្នុង​១ម៉ោង។

គោលបំណង​នៃការ​ធ្វើ​សមយុទ្ធ​របស់​កូរ៉េ​ខាងត្បូង​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ធ្វើតេស្ត​គ្រាប់បែក​អ៊ីដ្រូសែន របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៣កញ្ញា។ លើសពី​នេះ​ទៅទៀត កូរ៉េខាងត្បូង ក៏ចង់​បង្កើន​សមត្ថភាព​ដល់​កងទ័ព​អាកាស​របស់​ខ្លួន ដោយការ​ច្របាច់​បញ្ចូលគ្នា​រវាង​មីស៊ីល​របស់​អាល្លឺម៉ង់ Taurus និង​យន្តហោះ​ចម្បាំង​ក្នុង​ស្រុក F-15K ផងដែរ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;