អ្នកគាំទ្រ Spartak Moscow បាញ់​កាំជ្រួច​ចូល​ទីលាន ប៊ិះ​ចំ​អាជ្ញាកណ្ដាល

  • 2017-09-14 02:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​ក្រុម Spartak Moscow ម្នាក់ បាន​បាញ់​កាំជ្រួច (Flare) ពី​កន្លែង​អង្គុយ​ចូល​ក្នុង​ទីលាន​ប្រកួត ស្ទើរ​តែ​បុក​ចំ​អាជ្ញាកណ្ដាល ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Maribor ដែល​ទទួល​បាន​លទ្ធផល​ស្មើ​គ្នា​ ១-១ នៅ​វគ្គ​សន្សំពិន្ទុ ពាន​រង្វាន់ UEFA Champions League កាលពី​យប់មិញ។

អំពើ​ហិង្សា បាន​កើតឡើង​នៅ​ក្រៅ​ទីលាន ដោយ​ក្រុម​អ្នក​គាំទ្រ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​ប៉ូលិស។ ទង្វើ​នេះ បាន​បង្ក​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​នៅ​ប្រទេស​រុស្ស៊ី ដែល​នឹង​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក នា​ឆ្នាំ​២០១៨ ខាងមុខ​នេះ។ ចំណែក​អ្នកគាំទ្រ​របស់ Liverpool ក៏​មាន​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​ក្រុម​របស់​ពួកគេ ដែល​ត្រូវ​ទៅ​ប៉ះ Spartak Moscow នៅ​ក្នុង​ពូល E វគ្គ​សន្សំពិន្ទុ UEFA Champions League ផង​ដែរ។

ដូចគ្នា​នេះ​ដែរ កាល​ពី​ឆ្នាំ២០១៦ អ្នកគាំទ្រ​ជម្រើសជាតិ​រុស្ស៊ី បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ជាមួយ​អ្នកគាំទ្រ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ការ​ប្រកួត​ពានរង្វាន់ EURO 2016 ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;