ចាន់ វឌ្ឍនាកា៖ "មនុស្ស​ទោះ​ពូកែ​ទ្រាំ​យ៉ាងណា មិន​ប្រាកដ​ថា​អាច​ទ្រាំ​បាន​រហូត​ទេ"

  • 2017-09-14 04:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ក្រុម Fujieda MYFC ចាន់ វឌ្ឍនាកា បាន​បង្ហោះ​រូប​ខ្លួន​ឯង កាលពី​ម្សិលមិញ ដោយ​បង្ហាញ​ពី​សកម្មភាព​ហាក់​ដូចជា​ការ​ចាកចេញ​ទៅ​កាន់​ទីកន្លែង​ណា​មួយ និង​បាន​សរសេរ​នៅ​លើ​រូបថត​នោះ​ថា៖ "មនុស្ស​ទោះ​ពូកែ​ទ្រាំ​យ៉ាងណា មិន​ប្រាកដ​ថា​អាច​ទ្រាំ​បាន​រហូត​ទេ ចង់​បាន​ពេល​វេលា​នោះ​មក​វិញ ពេល​នេះ​អស់​ទ្រាំ"។

ការ​បង្ហោះ​នេះ ធ្វើឡើង​ក្រោយ​ពី​មាន​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដ៏​ធំ​មួយ​នៅ​អាស៊ី គឺ Fox Sports Asia ដែល​បាន​លើកឡើង​ក្នុង​ចំណងជើង​អត្ថបទ​របស់​ខ្លួន​ថា៖ "ចាន់ វឌ្ឍនាកា គួរតែ​ចាកចេញ​ពី​ជប៉ុន ​ទៅ​លេង​នៅ​ប្រទេស​ថៃ​វិញ"។

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា រូបនេះ​មិនទាន់​អាច​ក្លាយ​ជា​ជម្រើស ១១​នាក់​ដំបូង​របស់​ក្រុម​នៅ​លីគ​លំដាប់​ទី៣​ជប៉ុន​ខាងលើ ហើយ​ក៏​មាន​អ្នកគាំទ្រ​កម្ពុជា​ខ្លះ បាន​ចង់​ឲ្យ​រូបគេ​ត្រឡប់​មក​លេង​នៅ​ប្រទេស​កំណើត​វិញ ឯ​ខ្លះ​ទៀត ចង់​ឲ្យ​រូបគេ​អត់ធ្មត់ និង​បន្ត​នៅ​ជាមួយ Fujieda សិន​៕

ចុចអាន Fox Sports Asia៖ ចាន់ វឌ្ឍនាកា គួរ​តែ​ចាកចេញ​ពី​ជប៉ុន ទៅ​លេង​នៅ​ថៃ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;