ចំណុច ៤​យ៉ាង​ដែល​ត្រូវ​ចងចាំ មុន​ទិញ​រថយន្ត Prius មួយ​ទឹក

  • 2017-09-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


PRIUS ជា​រថយន្ត HYBRID ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ព្រោះ​វា​មាន​រាង​តូច​ស្អាត ហើយ​ស៊ីសាំងតិច​។ មុន​ទិញ​រថយន្ត Hybrid អ្នក​គួរ​ចាំបាច់​ពិនិត្យ​ប៉ុន្មាន​ចំណុច​នេះ​ជា​មុន​សិន។

១/ ឆ្នាំ​ផលិត​

Toyota បញ្ចេញ​លក់​លើ​ទីផ្សារ​រថយន្ត PRIUS តាំង​ស៊េរី​ឆ្នាំ ១៩៩៧ រហូត​ដល់​ស៊េរី​ឆ្នាំ២០១៧ បាន ៤ ជំនាន់​ហើយ។ នៅ​ស្រុក​ខ្មែរ គេ​ច្រើន​នាំ​ចូល​ចាប់​ពី​​ស៊េរី​ឆ្នាំ ២០០០ ដល់ ២០១២។ លោក ណារឿន អ្នក​ជំនាញ​ជួសជុល​រថយន្ត​មួយ​រូប​បាន​ប្រាប់ Sabay ថា រថយន្ត​ PRIUS ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ឡើង មិន​សូវ​ជួប​បញ្ហា​ប៉ុន្មាន​ទេ​តែ​បើ​ស៊េរី​ក្រោម ២០០៤ វិញ​ មាន​បញ្ហា​ច្រើន​បន្តិច​ គួបផ្សំ​​គ្រឿង​បន្លាស់​ក៏​ពិបាក​រក​ដែរ។

២/ ប្រយ័ត្ន​ផ្នែក​ខាង​មុខ

រថយន្ត PRIUS គេ​បារម្ភ​បំផុត​គ្រឿង​ផ្នែក​ខាង​មុខ ដោយសារ​វា​ផ្តុំ​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​និង​មុខងារ​បញ្ជា​សំខាន់ៗ ដែល​មុន​នឹង​ទិញ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់លាស់។

៣/ មើល​ចម្ងាយ​គីឡូ​

ប្រយ័ត្ន​ទិញ​ប៉ះ​ឡាន​ដែល​គេ​​កែ​ចម្ងាយ​គីឡូ​លើ​កុងទ័រ។ ព្រោះ​ឡាន PRIUS ​ដែល​គេ​កែ​ចម្ងាយគីឡូ តែង​តែ​ជួប​បញ្ហា​ខួច​ផ្នែក​ម៉ាស៊ីន​​និង​បញ្ហា​ផ្សេងៗ​ទៀត។ រយៈ​គីឡូ​ដែល​គួរ​ជ្រើសរើស​នោះ​ពី​​ ១០ ០០០គីឡូម៉ែត​ទៅ ​២០ ០០០គីឡូម៉ែត​ជា​កម្រិត​មធ្យម។

៤/ បញ្ហា​ទឹក​ថ្នាំ​និង​តួ​ឡាន​

​​ទឹក​ថ្នាំឡាន​ក៏​ជា​បញ្ហា​មួយ​ដែរ​បើ​សិន​ជា​វា​ត្រឹម​ការ​បាញ់​បន្តិច​បន្តួច​វា​មិន​ជា​បញ្ហា​ឡើយ ប៉ុន្តែ​បើ​សិន​ជា​ការ​បាញ់​ឡាន​ទាំង​មូល​តែ​ម្ដង​​វា​ទើប​ជា​បញ្ហា ព្រោះ​ថា​អ្នក​អាច​និង​ទិញ​ប៉ះ​ឡាន​ដែល​គេ​កាត់​ត​(ឡាន​ផ្សា​ត​គ្នា)៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;