វៀតណាម ជម្លៀស​ប្រជាជន មុនការ​មកដល់​នូវ​ខ្យល់​ព្យុះ​ដ៏ខ្លាំង​មួយ

  • 2017-09-14 10:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម កំពុង​ប្រឈម​មុខ​នឹង​ខ្យល់ព្យុះ​ Doksuri ដោយ​អ្នក​ព្យាករ​អាកាស​ធាតុ​បាន​ព្រមាន​ថា ខ្យល់ព្យុះ​នេះ នឹង​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ជំនន់ និង​ការ​បាក់ដី កើតឡើង​នៅ​តំបន់​ភាគ​កណ្តាល និង​ភាគ​ខាងជើង​ប្រទេស។

ឧប​នាយក​រដ្ឋមន្រ្តី​វៀតណាម លោក Trinh Dinh Dung បាន​ថ្លែង​ក្នុងកិច្ច​ប្រជុំ​បន្ទាន់​មួយ​នាថ្ងៃទី​១៤កញ្ញា​នេះ ដោយ​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​ដែល​នឹង​ទទួល​រងគ្រោះ​ខ្លាំង។

គួរ​បញ្ជាក់​ថា ខ្យល់ព្យុះ​ត្រូពិក Doksuri បានវាយ​ប្រហារ​ហ្វីលីពីន កាលពី​ថ្ងៃ​ទី១២​កញ្ញា បណ្តាល​ឲ្យមាន​មនុស្ស​យ៉ាងហោច ៤នាក់​បាន​ស្លាប់ និង ៦នាក់​ទៀត​បាត់ខ្លួន​ផងដែរ។ ខ្យល់ព្យុះ​នេះ នឹង​បង្កើន​កម្លាំង​ទៅជា​ខ្យល់ព្យុះ​ទីហ្វុង​មួយ ជាមួយ​ល្បឿន ១១៥​គីឡូម៉ែត្រ​ក្នុង១​ម៉ោង មុនពេល​បង្ក​ការ​បាក់ដី​នៅ​ភាគ​កណ្តាល​វៀតណាម នាថ្ងៃ​ទី១៥​កញ្ញា​ស្អែកនេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;