ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​របួស ខូចខាត​ផ្ទះ ៥​ខ្នង

  • 2017-09-15 01:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ភូមិ​តាទង់ ភូមិ​ព្រៃ​ឫស្សី និង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភណ្ឌ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ម្សិលមិញ។

ក្នុង​នោះ មនុស្ស ៣​នាក់ បាន​រង​របួស​ធ្ងន់-​ស្រាល និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៥​ខ្នង បាន​រង​ការ​ខូចខាត ដោយ​នៅ​ភូមិ​តាទង់ ខូចខាត​ចំនួន ២​ខ្នង ភូមិ​ព្រៃឫស្សី ២ខ្នង ភូមិ​ក្បាលស្ពាន ខូចខាត ១​ខ្នង​ដោយ​របើក​ដំបូល។ ចំណែក​តូប​ផ្សារ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ព្រះពន្លា ក៏​បាន​បាក់​សំយាប និង​បែក​កញ្ចក់​ផង​ដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;