លោក គីម ជុងអ៊ុន ប្តេជ្ញា​ពន្លឿន​នុយក្លេអ៊ែរ​ឲ្យបាន​ចប់ ដើម្បី​ឲ្យស្មើគ្នា​ជាមួយ​កម្លាំង​អាមេរិក

  • 2017-09-17 02:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​សន្យា​ថា នឹង​ពន្លឿន​កម្មវិធី​នុយក្លេអ៊ែរ​ឲ្យបាន​ចប់ ដើម្បី​បង្កើត​ឲ្យមាន​ភាព​ស្មើគ្នា​ជាមួយ​កម្លាំង​អាមេរិក។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​កូរ៉េ​ខាងជើង KCNA កាលពី​ថ្ងៃទី១៦​កញ្ញា។

ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល លោក គីម ជុងអ៊ុន ចុះ​ត្រួតពិនិត្យ​ការបាញ់​មីស៊ីល​បាលិស្ទីក​ចម្ងាយ​មធ្យម Hwasong-12 ដែលហោះ​រំលង​ជប៉ុន កាលពី​ថ្ងៃទី១៥​កញ្ញា។ វាហោះ​បាន​ចម្ងាយ ៣៧០០​គីឡូម៉ែត្រ​មុនពេល​ធ្លាក់ចូល​សមុទ្រ​ជប៉ុន និង​មាន​រយៈកម្ពស់​ប្រហែល ៧៧០​គីឡូម៉ែត្រ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «គោលដៅ​ចុងក្រោយ​របស់​យើង គឺ​បង្កើត​ភាព​ស្មើគ្នា​នៃ​កម្លាំង​ពិត ជាមួយ​អាមេរិក ហើយ​ធ្វើឲ្យ​អាមេរិក មិន​ហ៊ាន​និយាយ​ពី​ជម្រើស​យោធា សម្រាប់​កូរ៉េ​ខាងជើង​ឡើយ»៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;