គ.ជ.ប ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​រឿង​ជន​អនាមិក Hack ទំព័រ​ហ្វេសប៊ុក​អ្នកនាំពាក្យ គ.ជ.ប

  • 2017-09-18 03:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​កញ្ញា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​អនាមិក ដែល​បាន Hack ទំព័រ "អ្នកនាំពាក្យ គ.ជ.ប -NEC spokesperson" យក​ទៅ​ប្រើប្រាស់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​ថ្លែង​ប្រាប់​ខ្លីៗ នៅ​មុន​នេះ​បន្តិច​ថា នៅ​ព្រឹក​ថ្ងៃ​ទី១៨ កញ្ញា​នេះ លោក​បាន​យក​ពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ប្តឹង ទាញ​យក​សិទ្ធិ​ប្រើប្រាស់​មក​វិញ និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ព័ត៌មាន​ទាំង​ឡាយ​នៅ​ក្នុង​រយៈពេល ដែល​ហ្វេសប៊ុក​របស់​អ្នកនាំពាក្យ គ.ជ.ប ត្រូវ​បាន​គេ Hack និង​ស្នើ​ឲ្យ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​សម្រាប់​អ្នក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​របស់ គ.ជ.ប។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​កាលពី​រសៀល​ថ្ងៃ​ទី១៦ ខែ​កញ្ញា ២០១៧ ថា ទំព័រ "អ្នកនាំពាក្យ គ.ជ.ប – NEC spokeperson" ត្រូវ​បាន Hack ដោយ​ជន​អនាមិក យក​ទៅ​ប្រើប្រាស់។ គ.ជ.ប មិន​ទទួល​ខុសត្រូវ​លើ​រាល់​ព័ត៌មាន​ទាំង​ឡាយ​ណា ដែល​ផ្សព្វផ្សាយ​ដោយ​ហ្វេសប៊ុក “អ្នកនាំពាក្យ គ.ជ.ប-NEC spokesperson” ឡើយ ហើយ គ.ជ.ប នឹង​ផ្ដល់​ព័ត៌មាន​ជា​ក្រោយ​ក្នុង​ករណី​មាន​ការ​ប្រែប្រួល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;