ជម្រុះ AFC U16៖ ថៃ ឥណ្ឌូណេស៊ី ទីម័រ បន្តប្រកួតថ្ងៃនេះ ខណៈកម្ពុជាលេងខានស្អែក
- 2017-09-18 06:56:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ AFC U16៖ ថៃ ឥណ្ឌូណេស៊ី ទីម័រ បន្តប្រកួតថ្ងៃនេះ ខណៈកម្ពុជាលេងខានស្អែក
ចន្លោះមិនឃើញ
ការប្រកួតជម្រុះពានរង្វាន់ AFC U16 Championship ដណ្ដើមកៅអីជុំផ្តាច់ព្រ័ត្រ បានចាប់ផ្ដើមកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។ សម្រាប់ថ្ងៃទី១៨ នេះ ក្រុមនៅអាស៊ានចំនួន ៤ នឹងបន្តការប្រកួតបន្ទាប់របស់ខ្លួន។
ក្នុងពូលG ក្រុមឥណ្ឌូណេស៊ី នឹងត្រូវជួប ទីម័រខាងកើត វេលាម៉ោង ៤ល្ងាចនេះ ដោយក្រុមទាំងពីរសុទ្ធតែឈ្នះរៀងៗខ្លួន កាលពីប្រកួតទីមួយ។ ឥណ្ឌូណេស៊ី បានលត់ក្រុម Northern Mariana Islands ដោយលទ្ធផល ១៨-០ ខណៈទីម័រខាងកើត យកឈ្នះឡាវ ដោយលទ្ធផល ៥-២ ។ ដោយឡែក ក្រុមថៃ នឹងធ្វើការប្រកួតជាលើកដំបូង ដោយត្រូវជួបក្រុម Northern Mariana Islands វេលាម៉ោង ៧យប់នេះ។
រីឯពូល F វិញ ក្រុមមកពីអាស៊ាន ព្រុយណេ នឹងប្រកួតជាមួយឆាយនីសតៃប៉ិ វេលាម៉ោង ៦ល្ងាចនេះ។ ព្រុយណេ ទើបតែប្រកួតឈ្នះក្រុមម៉ាកាវ កាលពីថ្ងៃបើកឆាក ដោយលទ្ធផល ៤-០។
សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជា នឹងចាប់ផ្ដើមការប្រកួតលើកដំបូងរបស់ខ្លួន ដោយជួបក្រុមវៀតណាម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១១:០០ នាទីព្រឹក។ យុវជនរបស់កម្ពុជា បានចេញទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេល ១សប្ដាហ៍ មុនទៅចូលរួមការប្រកួតជម្រុះ AFC U16 ដែលធ្វើឡើងនៅប្រទេសម៉ុងហ្គោលី។ រយៈពេល ១សប្ដាហ៍នេះ កម្ពុជាបានប្រកួតកម្ដៅសាច់ដុំ បីលើក ក្នុងនោះ ឈ្នះក្រុម ថៃហុងដា ដោយលទ្ធផល ៥-១ ស្មើក្រុម U16 មីយ៉ាន់ម៉ា ២-២ និងឈ្នះក្រុម U16 ថៃ ក្នុងលទ្ធផល ៣-១ ៕
រូបភាព៖ FFC*