ចិន និង​រុស្ស៊ី ចាប់ផ្ដើម​ធ្វើ​សម​យុទ្ធ​ទ័ព​ជើង​ទឹក ក្បែរ​កូរ៉េខាងជើង

  • 2017-09-18 07:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ចិន​ជាមួយ​រុស្ស៊ី បាន​ចាប់​ផ្ដើម​ធ្វើ​សម​យុទ្ធ​រួម​មួយ នៅ​ជិត​កូរ៉េខាងជើង អំឡុង​ភាព​តានតឹង​លើ​បញ្ហា​នុយក្លេអ៊ែរ​របស់​ទី​ក្រុង​ព្យុងយ៉ាង និង​មុន​កិច្ចប្រជុំ​នៃ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​សប្ដាហ៍​នេះ។

សម​យុទ្ធ​នេះ​ដែរ បាន​ធ្វើឡើង​នៅ​ឆក​សមុទ្រ Great Bay និង Peter Bay ជិត​កំពង់​ផែ Vladivostok របស់​រុស្ស៊ី និង​មិនឆ្ងាយ​ពី​ព្រំប្រទល់​ជាមួយ​កូរ៉េខាងជើង​ឡើយ។ សម​យុទ្ធ​ដដែល ស្ថិត​នៅ​ក្នុង​ភាគ​ខាងត្បូង​នៃ​សមុទ្រ Okhotsk ភាគ​ខាង​ជើង​ជប៉ុន។ នេះ​ជា​សមយុទ្ធ​លើក​ទី​ពីរ​រវាង​ចិន ជាមួយ​រុស្ស៊ី ក្នុង​ឆ្នាំ២០១៧។ លើកទីមួយ​បាន​ធ្វើឡើង​កាល​ពី​ខែ​កក្កដា នៅ​សមុទ្រ Baltic ។​

កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​មួយ​គ្រាប់​រំលង​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ និង​ជា​គ្រាប់​ទី​ពីរ​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​ត្រឹមតែ​ ៣សប្ដាហ៍​ប៉ុណ្ណោះ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;