ប៉ូលិស​ហ្វីលីពីន​ជាង ២០០​នាក់ កំពុង​ប្រឈម​នឹង​ការ​ដក​ចេញ​ពី​តួនាទី

  • 2017-09-18 08:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ច្រើន​ជាង ២០០​នាក់ ក្នុង​ប្រទេស​ហ្វីលីពីន អាច​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​លួច​មើល​អំឡុង​ពេល​ប្រឡង​ចូល​ជួរ​ប៉ូលិស។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​ប៉ូលិស​ជាតិ​ហ្វីលីពីន កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា លទ្ធផល​ប្រឡង​របស់​ប៉ូលិស​ទាំង​ជាង​២០០​នាក់​នោះ​មាន​ចម្លើយ​ដូចៗ​គ្នា។ ដូច្នេះ​បើ​រក​ឃើញ​ថា ការ​លួច​មើល ឬ​ចម្លង​គ្នា​នេះ​ជា​ការ​ពិត​មែន នោះ​ពួក​គេ​នឹង​ត្រូវ​ដក​ចេញ​ស្ថាប័ន​ប៉ូលិស៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;